top
logo

ចំនួនអ្នកទស្សនា

032611
Today8
Yesterday119
This Week705
This Month446
All Days32611
38.107.191.85
US


លេខទូរស័ព្ទសង្គ្រោះបន្ទាន់ មន្ទីរពេទ្យសាធារណៈនៅភ្នំពេញ
d

១. រថយន្តសាមុយ មន្ទីរពេទ្យ​កាល់ម៉ែត= 119
២. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​រុស្ស៊ី= 023 217 764
= វិទ្យុទាក់ទង (151940)
៣. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​ព្រះសង្ឃ= 016 909 774
៤. លេខប្រចាំការ (Hot Line) គ្រុនផ្ដាសាយ A(H1N1)= 012 488 981
= 012 836 868

ការសិក្សា
មែកធាង​នៃ​អរិយធម៌​ខ្មែរ បោះពុម្ភ  សារអេឡិចត្រូនិច
សរសេរដោយ Setha IECH   
ព្រហស្បតិ, 22 តុលា 2009 09:05
 
ហេតុអ្វី​យើង​សម្លឹងមើល​មិនឃើញ​ក្លិន បោះពុម្ភ  សារអេឡិចត្រូនិច
ច័ន្ទ, 19 តុលា 2009 15:30
យើង​សម្លឹងមើល​មិនឃើញ​ក្លិន ព្រោះ​ក្លិន​គឺជា​សារជាតិ​ទំហំ​តូចៗ​បំផុត​ដែល​មិនអាច​សម្លឹងមើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន។

ក្លិន​អណ្ដែត​នៅក្នុង​ខ្យល់​អាកាស ហើយ​បានធ្វើ​ចលនា​អណ្ដែត​រសាត់​មកប៉ះ​ត្រូវ​ច្រមុះ​របស់យើង។ ក្លិន​អាច​ធ្វើ​ចលនា​បាន​ឆ្ងាយពាសពេញ​តាម​ជាមួយ​ខ្យល់អាកាស។

ដោយសារ​ខ្យល់​អាកាស​ក្ដៅ​ស្រាលជាង​ខ្យល់អាកាស​ត្រជាក់ ដូច្នេះ​ធ្វើឱ្យ​អាកាសធាតុ​ក្ដៅ​ធ្វើចលនា​បាន​ល្អជាង ដូច្នេះ​ទើប​វា​នាំ​ក្លិន​សាយភាយ​បានច្រើនជាង។

ជាទូទៅ ក្នុង​ថ្ងៃ​ដែល​មានខ្យល់អាកាស​ក្ដៅ ទើប​ក្លិន​អាច​សាយភាយ​បាន​ល្អ និង​ទៅឆ្ងាយ​ជាង​ថ្ងៃ​ដែលមាន​អាកាសធាតុ​ត្រជាក់។
នៅពេល​ក្លិន​អណ្ដែត​រសាត់​មកប៉ះចំ​ច្រមុះ វា​តែង​បញ្ជូន​ទិន្នន័យ​ទៅត្រង់​ខួរក្បាល ធ្វើឱ្យ​យើង​ដឹងថា​មាន​ក្លិន និង​ដឹងថា​ជា​ក្លិន​ក្រអូប ឬ​ក្លិន​ស្អុយ៕

(ដកស្រង់​ពី​កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៤១ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០០៩)
 
ពិធីបុណ្យ​ទុកដាក់​សាកសព បោះពុម្ភ  សារអេឡិចត្រូនិច
ច័ន្ទ, 19 តុលា 2009 14:55
ការ​ធ្វើ​ពិធី​បុណ្យ​ទុកដាក់​សាកសព​មាន​ភាព​ខុស​ប្លែក​ពីគ្នា​ទៅតាម​ប្រទេស​នីមួយៗ ដោយ​អាស្រ័យ​តាម​សាសនា បរិស្ថាន​ក្នុងជំនឿ​រៀងៗ​ខ្លួន។

ក្នុង​ប្រទេស​ចិន និង​ក្រុម​មនុស្ស​លោក​ខាងលិច គេ​និយម​យក​សាកសពមនុស្ស​ដែល​បាត់បង់​ជីវិត​ ទៅ​កប់​ដី ឬ​ហៅថា បញ្ចុះ​សាកសព។ ប៉ុន្តែ​ក្នុង​ប្រទេស​ខ្លះ គេ​បាន​ទុកដាក់​សាកសព​នៅ​លើ​ទួល​ថ្ម ឬ​លើ​ដើមឈើ ហើយ​ទុកចោល​ឲ្យ​សាកសព​ស្ងួត​ទៅ​ខ្លួន​ឯង ហៅថា​ការ​កប់​ខ្យល់។ ក្នុង​ប្រទេស​ឥណ្ឌា គេ​នឹង​នាំ​យក​សាកសព​ទៅ​បណ្តែត​ក្នុង​ទឹក​ទន្លេ ហៅថា​ការ​កប់​ក្នុង​ទឹក។

សម្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​អាកាសធាតុ​ក្តៅ សាកសព​ងាយ​ស្អុយ​រលួយ គេ​និយម​ដុត​សាកសព ឬ​ហៅថា​បូជា៕

 
(ដកស្រង់​ពី​ កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៨៦២ ថ្ងៃ អាទិត្យ-ចន្ទ ទី ០២-០៣ ខែ សីហា ឆ្នាំ ២០០៩)
 
ហេតុអ្វី​កើតអការៈ​ឈាមច្រមុះ​? បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 06 តុលា 2009 15:34
នៅកាល​ដែលយើង​ឈីសសំបោរ​ខ្លាំងៗ ឬ​កេះ​ច្រមុះ សុខៗ​ពេលខ្លះ​ក៏មាន​ឈាម​ហូរចេញមក​ទាំង​ពុំបានដឹងខ្លួន​មុន។ តើ​ឈាមនេះ​មកពីណា?

ក្នុង​ច្រមុះ​យើង​មាន​សន្ទះ​ស្ដើង ហើយ​មាន​សរសៃឈាម​តូចៗ នៅពាស​ពេញ​យ៉ាងច្រើន​ចាក់ស្រែះ សន្ទះ​នេះ​ធ្វើ​ឱ្យ​យើង​បានទទួល​ក្លិន​នានា និង​អាចចាប់ក្លិនបាន​យ៉ាងឆាប់រហ័ស។

ក្នុង​ករណី​ដែល​យើង​ឈីសសំបោរ ឬ​កេះ​ច្រមុះ ហើយ​ប៉ះត្រូវ​សរសៃឈាម​ទាំងនេះ​ខ្លាំង អាច​បង្កឱ្យ​ដាច់​រហែក ឈាម​ក៏ហូរ​ចេញមក​ដែល​យើង​ហៅថា ឈាម​ច្រមុះ​តែម្ដង។ ក្នុង​រដូង​ដែល​អាកាសធាតុ​ក្ដៅ ខាងក្នុង​ច្រមុះ​ស្ងួតខ្លាំង​ត្រឹមតែ​យើង​ប៉ះត្រូវ​បន្តិចបន្តួច​ក៏អាច​បង្កឱ្យមាន​ឈាម​ហូរ​ចេញមក​បានដែរ។

ពេល​ឈាម​ហូរ​ចេញមក​មិនត្រូវ​ងើយមុខ​ទៅខាងក្រោយ​ទេ ព្រោះថា​ឈាម​អាចហូរ​ចុះទៅ​ក្នុង​បំពង់ខ្យល់​ដែល​ធ្វើឱ្យ​ឈ្លក់​បាន។ ដូច្នេះ យកល្អបំផុត​គួរ​ឱនមុខចុះ​បន្តិចបន្តួច រួច​ច្របាច់​ចុង​ច្រមុះ​ថ្នមៗ ឬ​អាច​ប្រើ​ទឹកកក ទឹក​ត្រជាក់​មក​ស្អំ​ត្រង់ច្រមុះ​ក៏អាច​ជួយ​ឱ្យ​ឈាម​ឈប់​ហូរ​ចេញមក​បាន​ដូចគ្នា៕
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០១២ ថ្ងៃទី ០៤-០៥ ខែ តុលា ឆ្នាំ ២០០៩)
 
កំណាព្យ​៖ ច្បាប់ក្រម បោះពុម្ភ  សារអេឡិចត្រូនិច
សរសេរដោយ Setha IECH   
អង្គារ, 06 តុលា 2009 09:04
ច្បាប់ក្រម
បទកាកគតិ

នេះគឺច្បាប់ក្រម
ប្រើឱនលំទោន

នរូអ្នកណា
ចូរធ្វើឲ្យត្រង់

នរូអ្នកផង
បំពេញព្រះផ្នូល

ម្តាយឪពុកសោតណា
អាចមកបំបួស

សង្វាតសរសេរ
សង្វាតសូត្ររៀន

ហៃអស់សាមណេរ
សង្វាតសូត្ររៀន

កុំធ្វើរាយមាយ
សង្វាតសរសេរ

អាសូរមេបា
អាចយកមកផ្ញើ

មួយចង់ក្តីច្បាប់
មួយចង់ប្រាជ្ញា

ហៃអស់សាមណេរ
លំអុតបម្រើ

សង្វាតសូត្ររៀន
លំអុតបម្រើ

ច្បាប់នេះសោតណា
ត្រង់ណាហៅច្បាប់

សព្វថ្ងៃសោតណា
បម្រើបាធ្យាយ

ច្បាប់នេះសោតណា
ទោះខ្លួនឥតបុណ្យ

ហេតុបានដឹងច្បាប់
ទោះទៅបម្រើ

ក្ដីនេះជាច្បាប់
កុំសើចតិះដៀល

សាមណេរណាៗ
ឲ្យយកត្រចៀក

សាមណេរណាសោត
ច្បាប់នេះមិនចំ

នរូអ្នកណា
ចូរដឹងខុសគាប់

ទោះនឹងស្វែងធម៌
ទោះនឹងស្វែងច្បាប់

រីគ្រូបាធ្យាយ
ហ្វឹកហ្វឺនប្រដៅ

នរូអ្នកណា
ឲ្យគិតជញ្ជឹង

នាបីហៅគ្រូ
ទោះនឹងឆ្ពោះទៅ

រីនឹងចេះឯង
ពុំនោះដូចខ្វាក់

សូម្បីរកផ្លូវ
ហេតុត្បិតចេះឯង

នេះដូចអ្នកផង
សឹងធ្វើមោហោ

ប្រដៅក្ដីច្បាប់
ក្ដីច្បាប់ទម្ងន់

ពុំដឹងដើមគ្រូ
ភ្លឺពីមនុស្សលោក

នាបីហៅគ្រូ
កុំធ្វើតម្កើង

រីគ្រូបាធ្យាយ
ហើយឲ្យរុងរឿង

ព្រះជនកសោតណា
រក្សាពីតូច

ព្រះជនកព្រះជននី
ថាភ្នំព្រះសុមេរុ៍

រីគ្រូបាធ្យាយ
អាចឲ្យក្ដីច្បាប់

នរូអ្នកណា
គុណនោះទាំងបី

រីបុណ្យនិងបាប
ប្រដូចស្រមោល

ឲ្យគិតជញ្ជឹង
ឲ្យមានវិរិយំ

នរូអ្នកណា
ស្វែងធម៌ជាផ្លូវ
ប្រសើរឧត្តម
កុំបីមានឆ្គង
កើតដោយប្រណិប័តន៍។
ទោះយកអាត្មា
ដោយនូវបន្ទាត់
យកផ្លូវនិព្វាន។
ទោះដឹងយល់ហោង
ដោយព្រះទូន្មាន
ដោយចិត្តអន្ធពាល។
ស្រឡាញ់ស្ងួនភ្ងា
ហេតុចង់សម្ភារ
រៀនដោយក្រមច្បាប់។
អស់អញកុំខ្ជិល
ដោយគ្រូប្រញប្តិ
ដោយចិត្តមាក់ងាយ។
ម្តាយមកបង្វែរ
ដូចលោកទាំងឡាយ
ដូចនៅគ្រហស្ថ។
នឹងគ្រូបាធ្យាយ
សូត្ររៀនឲ្យណាស់
នាំញាតិទាំងឡាយ។
ចិញ្ចឹមរក្សា
នឹងគ្រូបាធ្យាយ
ប្រយោជន៍ទាំងបី។
ឲ្យបានខ្លួនគាប់
មិនឲ្យអប្រិយ
នាំញាតិទាំងឡាយ។
កុំធ្វើដែលដែរ
អ្នកជាបាធ្យាយ
ឪពុកទីទៃ។
កុំធ្វើអៀនប្រៀន
ផ្គាប់ដោយហឬទ័យ
ក្តីច្បាប់កុំបីបង់។
ទូន្មានអាត្មា
កាន់ខ្ជាប់កុំបីបង់
ខ្លួនបានជាធំ។
ទូន្មានអាត្មា
ឲ្យមានបារម្ភ
ទៅដល់មហាក្សត្រិយ៍។
ទូន្មានអាត្មា
បម្រើមហាក្សត្រិយ៍
យសនោះពុំលែង។
បានដូចបង្គាប់
ស្តេចជាគម្ដែង
ប្រាកដពណ្ណរាយ។
ឲ្យសាមណេរត្រាប់
អ្នកជាបាធ្យាយ
បង្កើតក្ដីច្បាប់។
ទោះមានប្រាជ្ញា
នោះឱនចូលស្ដាប់
នៃគ្រូបាធ្យាយ។
ចិត្តនោះក្រេវក្រោធ
សាមណេរទាំងឡាយ
អាត្មាទីទៃ។
នឹងស្វែងប្រាជ្ញា
ដោយអធ្យាស្រ័យ
អ្នកជាបាធ្យាយ។
ឲ្យមានសម្គាល់
កាន់ខ្ជាប់កុំបីណាយ
នូវច្បាប់ក្រមផង។
ប្រដូចនូវម្តាយ
មិនឲ្យមានឆ្គង
ព្រេងព្រឹទ្ធបុរាណ។
នឹងស្វែងប្រាជ្ញា
រំពឹងលែងបាន
ប្រទុស្តវឹងស្នង។
ដូចអ្នកនាំផ្លូវ
ស្រុកតូចធំផង
នៃចិត្តចិន្តា។
ដូចអ្នកវង្វេង
តែម្នាក់អាត្មា
ឥតអ្នកដឹកដៃ។
ពុំដែលនឹងត្រូវ
ឥតអ្នកដឹកដៃ
ដូចដល់ពុំដល់។
ពុំដោយគន្លង
ទោសោកំហល់
នាធ្ងន់នាស្រាល។
សឹងថាពុំគាប់
សឹងថាជាស្រាល
ចង់តែសប្បាយ។
បង្កើតអភិរូហ៍
រួចដល់សួគ៌នាយ
នរកទាំងបួន។
កុំធ្វើមូទូ
ចង់ធំតែខ្លួន
នៅនាលោកិយ។
អាចឲ្យពណ្ណរាយ
អស់បញ្ចិន្ទ្រិយ
ជនកសោតហោង។
បង្កើតអាត្មា
មិនឲ្យមានហ្មង
ពុំដែលនឹងឆ្អន់។
បើនឹងស្រដី
នោះហោងមហាធ្ងន់
ពុំអាចកន្លង។
ប្រដូចនូវម្ដាយ
ប្រដៅធម៌ផង
ព្រះពុទ្ធទាំងឡាយ។
ទោះមានប្រាជ្ញា
ហៅមហាទូលាយ
ក្ដីពីព្យាយាម។
អំពើសភាព
អន្ទោលតាមប្រាណ
ត្រង់ក្ដីសល់វល់។
ហើយឲ្យរំពឹង
សច្ចំកុសល
នឹងក្ដីទុក្ខសោក។
នឹងនាំអាត្មា
ទៅកាន់បរលោក
គឺនិព្វានហោង។
ទូន្មានអ្នកផង
ប្រាជ្ញាបុណ្យផង

ចូលសាសន៍ពុទ្ធរត្ន
ហៅស្វែងសម្បត្តិ

ចិត្តនោះឲ្យហ៊ាន
កុំធ្វើលឹកលាន

ហៅកូនសង្សារ
ប្រើបង់អន្ធពាល

ទើបបានជាគាប់
កុំធ្វើលេលាប់

អ្នកជាបាធ្យាយ
កុំធ្វើពាយងាយ

ទុកស្មើអម្ចាស់
ប្រាជ្ញាយល់ច្បាស់

កុំឲ្យអន្តរាយ
ហេតុចង់ពណ្ណរាយ

នៅនាលោកិយ
មួយចង់បារមី

ត្រង់ក្តីពាយងាយ
ជូនបុណ្យទៅម្តាយ

ក្នុងចិត្តសព្វថ្ងៃ
បារម្ភមៃៗ

ដោយនូវក្រឹត្យសង្ឃ
ចំណេះទៅលង់

ដោយនូវក្រឹត្យក្រម
ទើបខ្លួនជាធំ

ថេរនៅពុំបាត់
គោរពប្រតិបត្តិ

ចិត្តគ្រូយល់ស្ដែង
យសនោះពុំលែង

សព្វសរិលទាំងឡាយ
អ្នកហោងស្មើម្ដាយ

នឹងចង់រៀនត្រាប់
ធ្វើដោយក្រមច្បាប់

ឲ្យចៀសចេញឆ្ងាយ
តាមចិត្តសប្បាយ

ឲ្យបានខ្ជួនថ្លៃ
ផ្គាប់ដោយហឬទ័យ

កុំធ្វើរាយមាយ
កុំឲ្យអន្តរាយ

ឪពុកយើងផង
តាមដោយគន្លង

ជារស្មីប្រាណ
កុំធ្វើបំពាន

ដើរដោយគន្លង
សឹងដូចបំណង

កណ្ដាលអធ្វា
ចរចេញយាត្រា

សឹងពានឯព្រៃ
ចិត្តនោះសង្ស័យ

នៃលោកណាយល់
ពុំអាចទប់ទល់

ហេតុចិត្តអន្ធពាល
ហេតុចិត្តអន្ធពាល

ប្រដូចនូវម្ដាយ
ចៀសចតុរាបាយ

ចិត្តនោះឲ្យស្ងួន
ក្រែងបាបមកចួន

មានរូបរស្មី
រស្មីព្រះជននី

ឲ្យមានសរិលផង
អស់សុខទុក្ខផង

ប្រសើរពេកពន់
ថាបើនឹងគណន៍

ឪពុកឯងហោង
ដោយនូវគន្លង

ឲ្យគិតវែងឆ្ងាយ
កុំឲ្យអន្តរាយ

នោះវាតែងតាម
ពុំដែលចៀសបាន

ប្រាជ្ញាឲ្យយល់
កុំធ្វើសល់វល់

ឧស្សាហ៍អធ្យោគ
ចូលមហាបថមោក្ខ

(ដកស្រង់ពីសៀវភៅ ច្បាប់ផ្សេងៗ របស់សមាគមសម្ដេច ជួន ណាត)
 
« ចាប់ផ្តើមទៅក្រោយ12345បន្ទាប់ទៀតចប់ »

ទំព័រ 3 នៃ 5

bottom
top
bottom

ផលិតដោយ krookroo.com.