top
logo

ចំនួនអ្នកទស្សនា

033341
Today99
Yesterday130
This Week602
This Month1176
All Days33341
38.107.191.85
US


លេខទូរស័ព្ទសង្គ្រោះបន្ទាន់ មន្ទីរពេទ្យសាធារណៈនៅភ្នំពេញ
d

១. រថយន្តសាមុយ មន្ទីរពេទ្យ​កាល់ម៉ែត= 119
២. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​រុស្ស៊ី= 023 217 764
= វិទ្យុទាក់ទង (151940)
៣. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​ព្រះសង្ឃ= 016 909 774
៤. លេខប្រចាំការ (Hot Line) គ្រុនផ្ដាសាយ A(H1N1)= 012 488 981
= 012 836 868

គណិតវិទ្យា
International Mathematics Olympiad 2010 បោះពុម្ភ  សារអេឡិចត្រូនិច
សរសេរដោយ Setha IECH   
ពុធ, 04 សីហា 2010 12:29
ការប្រលង​ប្រកួតប្រជែង​គណិតវិទ្យា​ទូទាំងពិភពលោកក្នុង​ឆ្នាំ ២០១០ នេះប្រព្រឹត្ត​ទៅ​នៅក្នុង​ប្រទេស កាសាក់ស្ថាន ។ សិស្ស​របស់​ប្រទេសកម្ពុជាយើងចំនួន ៦ នាក់​ក៏​បានចូលរួម​ក្នុង​ការប្រលងនេះ​ផងដែរ ដែលមាន​ឈ្មោះ​ដូចខាងក្រោម៖
  1. Iea Bunthan (ពិន្ទុ 14/42 ចំណាត់ថ្នាក់ 267 ទទួលបាន​ប័ណ្ណកិត្តិយស)
  2. Chea Pumsakheyna (ពិន្ទុ 12/42 ចំណាត់ថ្នាក់ 338 ទទួលបាន​ប័ណ្ណកិត្តិយស)
  3. Vong Vuthea (ពិន្ទុ 11/42 ចំណាត់ថ្នាក់ 352 ទទួលបាន​ប័ណ្ណកិត្តិយស)
  4. Seng Sodarith (ពិន្ទុ 8/42 ចំណាត់ថ្នាក់ 352 ទទួលបាន​ប័ណ្ណកិត្តិយស)
  5. Soth Bunchhieng (ពិន្ទុ 7/42 ចំណាត់ថ្នាក់ 419 ទទួលបាន​ប័ណ្ណកិត្តិយស)
  6. Ly Tepkagna (ពិន្ទុ 6/42 ចំណាត់ថ្នាក់ 446)
គួរ​បញ្ជាក់​ផងដែរ​ថា​សិស្ស​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ១មកពីសាធារណរដ្ឋប្រជាមានិតចិន ចំណាត់ថ្នាក់លេខ២​មកពី​សហរដ្ឋអាមេរិក ចំណាត់ថ្នាក់​លេខ៣​មកពី​ប្រទេសស៊ែប៊ី ចំណាត់ថ្នាក់លេខ៤​មកពី​ប្រទេសតួគី អាឡឹម៉ង់និងចិន ។ ម្យ៉ាងទៀតចំណាត់ថ្នាក់​ទៅតាម​ប្រទេស​នីមួយៗ​គឺ៖ លេខ១ សាធារណរដ្ឋប្រជាមានិតចិន លេខ២ សហព័ន្ធរុស្សី លេខ៣ សហរដ្ឋអាមេរិក លេខ៤ សាធារណរដ្ឋកូរ៉េឬ​កូរ៉េខាងត្បូង និង​លេខ៥ ​កាសាក់ស្ថាន​និង​ថៃឡង់ដ៍ ។
ព័ត៌មាន​លម្អិត​សូម​ចុច៖
http://www.imo-official.org/year_individual_r.aspx?year=2010&column=rank&order=asc&gender=hide&nameform=western

ទាញយក​វិញ្ញាសាប្រលង៖ imo-2010-problem-eng.pdf
ទាញយក​ចម្លើយ៖ imo-2010-solutions.pdf
 
ដំណោះស្រាយការផ្ទេរទឹកពីកែវទៅកែវ បោះពុម្ភ  សារអេឡិចត្រូនិច
សរសេរដោយ Setha IECH   
ព្រហស្បតិ, 22 មេសា 2010 15:57
  • កែវទី១ មានចំណុះ ១៩លីត្រ៖ គ្មានទឹក
  • កែវទី២ មានចំណុះ ១៣លីត្រ៖ មានទឹកពេញ
  • កែវទី៣ មានចំណុះ ៧លីត្រ៖ មានទឹកពេញ
ចូរ​អ្នក​ចាក់​ផ្ទេរ​ទឹក​យ៉ាងណា​រវាង​កែវ​ទាំង​បី​ខាងលើ ដើម្បី​ទទួលបាន​កែវ​ពីរ​ក្នុង​ចំណោម​កែវ​បីនោះមានទឹក ១០លីត្រៗ។
លទ្ធផលនឹងបង្ហាញដូចរូបខាងក្រោម៖

សូមមើលដំណោះស្រាយខាងក្រោម (សាកល្បងសិនមុននឹងមើលដំណោះស្រាយខាងក្រោម)
ដំបូង៖ 0 – 13 – 7
  1. ចាក់ពីកែវទី២ ទៅកែវទី១ (13 – 0 – 7)
  2. ចាក់ពីកែវទី៣ ទៅកែវទី២ (13 – 7 – 0)
  3. ចាក់ពីកែវទី១ ទៅកែវទី៣ (6 – 7 – 7)
  4. ចាក់ពីកែវទី៣ ទៅកែវទី២ (6 – 13 – 1)
  5. ចាក់ពីកែវទី២ ទៅកែវទី១ (19 – 0 – 1)
  6. ចាក់ពីកែវទី៣ ទៅកែវទី២ (19 – 1 – 0)
  7. ចាក់ពីកែវទី១ ទៅកែវទី៣ (12 – 1 – 7)
  8. ចាក់ពីកែវទី៣ ទៅកែវទី២ (12 – 8 – 0)
  9. ចាក់ពីកែវទី១ ទៅកែវទី៣ (5 – 8 – 7)
  10. ចាក់ពីកែវទី៣ ទៅកែវទី២ (5 – 13 – 2)
  11. ចាក់ពីកែវទី២ ទៅកែវទី១ (18 – 0 – 2)
  12. ចាក់ពីកែវទី៣ ទៅកែវទី២ (18 – 2 – 0)
  13. ចាក់ពីកែវទី១ ទៅកែវទី៣ (11 – 2 – 7)
  14. ចាក់ពីកែវទី៣ ទៅកែវទី២ (11 – 9 – 0)
  15. ចាក់ពីកែវទី១ ទៅកែវទី៣ (4 – 9 – 7)
  16. ចាក់ពីកែវទី៣ ទៅកែវទី២ (4 – 13 – 3)
  17. ចាក់ពីកែវទី២ ទៅកែវទី១ (17 – 0 – 3)
  18. ចាក់ពីកែវទី៣ ទៅកែវទី២ (17 – 3 – 0)
  19. ចាក់ពីកែវទី១ ទៅកែវទី៣ (10 – 3 – 7)
  20. ចាក់ពីកែវទី៣ ទៅកែវទី២ (10 – 10 – 0)
ដូចនេះ យើងទទួលបានកែវពីរដែលមានទឹក១០លីត្រស្មើគ្នាគឺកែវទី១ និងកែវទី២ ។
 
វិញ្ញាសាប្រលងគណិតវិទ្យាទូទាំងប្រទេស ថ្នាក់ទី ៩ ឆ្នាំសិក្សា ២០០៦-២០០៧ បោះពុម្ភ  សារអេឡិចត្រូនិច
ពុធ, 30 ធ្នូ 2009 09:12
វិញ្ញាសាទី១
  1. បុរសម្នាក់​ត្រូវការ​ផឹកទឹក​ចំនួន 700 cm3ប៉ុន្តែ​គាត់មានកែវ​ ២ ដែល​កែវទី ១ មានចំណុះ 500 cm3 និង​កែវទី ២ មានចំណុះ 300 cm3 ។ តើបុរសនោះ​ត្រូវផឹកទឹក​យ៉ាងណា​ឲ្យបាន​ 700 cm3

  2.  
  3. ចូរបំពេញចន្លោះ​ក្នុង​ប្រមាណវិធី​ខាងក្រោម ដោយប្រើលេខ​ខុសៗគ្នា ពី ១ ដល់ ៥៖
       
  4. ឧបមាថា ចូរគណនា​តម្លៃ​នៃ​កន្សោម​៖
  5. ក្នុងការប្រលង​មុខវិជ្ជា​គណិតវិទ្យា​លើកទី ២ សិស្សម្នាក់​ទទួលបាន​ពិន្ទុ​លើសពិន្ទុ​ដែលគាត់​ទទួលបាន​លើកទី ១ ចំនួន 16 ពិន្ទុ សិស្សនោះ​សង្ឃឹមថា​ខ្លួន​នឹងបាន​ពិន្ទុ 88 នៅក្នុង​ការប្រលង​លើកទី ៣ ហើយពិន្ទុនេះ​នឹងដំឡើង មធ្យមភាគ​នៃ​ពិន្ទុប្រលង​ទាំង ៣ លើក​ដល់ 80 ពិន្ទុ។ តើ​សិស្សម្នាក់នេះ​ទទួលបាន​ពិន្ទុ​ប៉ុន្មាន​ខ្លះ នៅលើកទី ១ និង​លើកទី ២?

  6. រកគ្រប់គូ ជាចំនួនគត់​រ៉ឺឡាទីប ដែល​ផ្ទៀងផ្ទាត់៖
 
លំហាត់គណិតវិទ្យា​ប្រលង​សិស្សពូកែ​ទូទាំងប្រទេសកម្ពុជា ២០០១ បោះពុម្ភ  សារអេឡិចត្រូនិច
សរសេរដោយ Setha IECH   
ព្រហស្បតិ, 20 សីហា 2009 07:18

លំហាត់ទី ៤ ថ្ងៃទី ១៖
ដោយប្រើ ដែល x>0 ។ បង្ហាញថា៖ ដែល a>0; b>0 ។ (១៥ ពិន្ទុ)

ទាញយក​ចម្លើយទីនេះ

លំហាត់ទី ១ ថ្ងៃទី ១៖
រូប​​ខាងក្រោម​​ជា​​រូប​​ឥដ្ឋ​ក្រាល​​រាង​ជា​ពហុកោណនិយ័ត (ឆកោណ​និយ័ត =120° និង​ចំនួន​ជ្រុង n=6)។ រូប (ក) ឥដ្ឋ​រាង​ជា​ត្រីកោណ​សម័ង្ស រូប (ខ) រាង​ជា​ឆកោណ​និយ័ត និង​រូប (គ) រាង​ជា​បញ្ចកោណ​និយ័ត។ (២៥ ពិន្ទុ)

រូប (ក)រូប (ខ)រូប (គ)
ក. ជាទូទៅពហុកោណនិយ័តមានមុំ និងចំនួនជ្រុង n។ រកទំនាក់ទំនងរវាង n និង
ខ. k ជាចំនួនពហុកោណដែលត្រូវបំពេញចន្លោះ ដែល ។ រកទំនាក់ទំនងរវាង n និង k។
គ. រូប (ក) និង រូប (ខ) ផ្គុំ​គ្មានសល់​ចន្លោះ ហើយ​រូប (គ) សល់​ចន្លោះ។ បង្ហាញថា​មាន​ពហុកោណនិយ័ត​តែ​បី​ទេ​ដែល​ផ្គុំ​គ្មានសល់​ចន្លោះ។

ទាញយក​ចម្លើយទីនេះ

លំហាត់ទី ២ ថ្ងៃទី ១៖
E; F; G; H ជាចំណុចកណ្ដាលរៀងនៃ [AB]; [BC]; [CD] និង [AD] ដែលជាជ្រុងការេមានរង្វាស់ a ។ គណនាក្រលាផ្ទៃផ្នែកឆូត។ (១០ ពិន្ទុ)


ទាញយក​ចម្លើយទីនេះ

លំហាត់ទី ៣ ថ្ងៃទី ១៖
គណនា S=1+x+x2+............+xn និង ។ (២០ ពិន្ទុ)

ទាញយក​ចម្លើយទីនេះ

លំហាត់ទី ១ ថ្ងៃទី ២៖
រូប (ក) ជា​ត្រីកោណសម័ង្ស​រង្វាស់​ជ្រុង a។ គេ​ដៅ​ពីរ​ចំណុច​លើ​ជ្រុង​នីមួយៗ នៃ​ត្រីកោណ​នេះ​បង្កើត​បានជា​បី​អង្កត់​ប៉ុនៗគ្នា។ នៅត្រង់​អង្កត់​កណ្តាល​គេ​សង់​ត្រីកោណសម័ង្ស​ឲ្យ​លយ​ចេញ​មកក្រៅ​នៃ​ត្រីកោណ​មុន រួច​គេ​លុប អង្កត់​កណ្តាល​ចេញ គេ​បាន​រូប (ខ)។ គេ​ធ្វើ​របៀប​នេះ​ទៀត​លើជ្រុង​ត្រីកោណសម័ង្ស​ថ្មី គេ​បាន​រូប (គ)។ គេ​ធ្វើ​បន្ត​រហូត​បាន៖ C0; C1; C2; C3;........; Cn
គណនា​ក្រលាផ្ទៃ​អតិបរមា និង​អប្បរមា​នៃ​ពហុកោណ​ទាំងនោះ។ (២៥ ពិន្ទុ)


ទាញយក​ចម្លើយទីនេះ

លំហាត់ទី ២ ថ្ងៃទី ២៖
រកពីរចំនួនជាការេប្រាកដ ដោយដឹងថាផលគុណរបស់វាលើសផលបូកចំនួន 4844។ (១៥ ពិន្ទុ)

ទាញយក​ចម្លើយទីនេះ

លំហាត់ទី ៥ ថ្ងៃទី ៥៖
គេធ្វើពិធីចែករង្វាន់ជាមេដាយដល់កីឡាករក្នុងថ្ងៃជាបន្តបន្ទាប់។ មេដាយទាំងអស់មានចំនួន x មេដាយ (x>1) និងចែកក្នុងរយៈពេល N ថ្ងៃ។
  • ថ្ងៃទី ១ ចែកមេដាយចំនួន 1 បន្ថែមនឹង នៃ (x-1) ជាមេដាយសល់ថ្មី
  • ថ្ងៃទី ២ ចែកមេដាយចំនួន 2 បន្ថែមនឹង នៃមេដាយសល់ថ្មី
  • គេចែករបៀបនេះរហូតដល់ថ្ងៃទី N ហើយនៅថ្ងៃទី N មេដាយត្រូវអស់ល្មម។ (២៥ ពិន្ទុ)
តាង rn ជាចំនួនមេដាយសល់ពីការចែកថ្ងៃទី N និង r0 ជាចំនួនមេដាយមិនទាន់ចែក គឺ r0=x។

ក. បង្ហាញថា
ខ. ចូរស្រាយបញ្ជាក់ទំនាក់ទំនង
គ. ចូររកចំនួនមេដាយ x និងរយៈពេលចែក។

ទាញយក​ចម្លើយទីនេះ

 



bottom
top
bottom

ផលិតដោយ krookroo.com.