top
logo

ចំនួនអ្នកទស្សនា

027027
Today157
Yesterday158
This Week852
This Month4841
All Days27027
38.107.191.86
US


លេខទូរស័ព្ទសង្គ្រោះបន្ទាន់ មន្ទីរពេទ្យសាធារណៈនៅភ្នំពេញ
d

១. រថយន្តសាមុយ មន្ទីរពេទ្យ​កាល់ម៉ែត= 119
២. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​រុស្ស៊ី= 023 217 764
= វិទ្យុទាក់ទង (151940)
៣. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​ព្រះសង្ឃ= 016 909 774
៤. លេខប្រចាំការ (Hot Line) គ្រុនផ្ដាសាយ A(H1N1)= 012 488 981
= 012 836 868

កំប្លែង
សម្លេងកំប្លែងៗផ្សេងៗ បោះពុម្ភ  សារអេឡិចត្រូនិច
សុក្រ, 23 មេសា 2010 10:00
  1. សិស្ស​ពូកែ និងអ្នកគ្រូឆ្លាតរបស់វិទ្យុព្រៃស្ដុក
    download   
  2. កម្មវិធីសម្ភាសការងាររបស់វិទ្យុព្រៃស្ដុក
    download   
  3. ជួបអ្នកឧបត្ថមកម្មវិធីរបស់វិទ្យុព្រៃស្ដុក
    download   
  4. កម្មវិធីសិក្សាភាសាបារាំងរបស់វិទ្យុព្រៃស្ដុក
    download   
  5. កម្មវិធីសិក្សាភាសាអង់គ្លេសរបស់វិទ្យុព្រៃស្ដុក
    download   
  6. ច្បាប់ផឹកស៊ី
    download   
  7. បវរកញ្ញាប្រចាំព្រះរាជាណាចក្រកម្ពុជា
    download   
  8. អាហារពិសេសៗសម្រាប់ថ្ងៃនេះ
    download   
  9. កម្មវិធី​ដោះស្រាយ​វិបត្តស្នេហ៍​របស់​វិទ្យុព្រៃស្ដុក
    download   
 
រឿងកំប្លែង៖ មិនយល់គឺគ្រោះថ្នាក់ បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 20 មេសា 2010 10:23

អ្នកឯកទេស​ក្រុមហ៊ុនទឹកក្រូច​ម្នាក់ត្រូវបានបញ្ជូនទៅ​ប្រទេសចិន ដើម្បី​ឃោសនា​អំពី​ផលិតផល​ទឹកក្រូច​របស់ក្រុមហ៊ុន។ ប៉ុន្តែ​ដោយ​មិនចេះ​ភាសាចិន អ្នកឯកទេស​នោះ​ប្រើ​រូបភាព​៣​ជំនួស​ឱ្យ​ការសរសេរ​ជា​អក្សរ។

រូបភាព​ទី១​នៅខាងឆ្វេងដៃ គូរ​អំពី​បុរស​ម្នាក់​ដើរអូសជើង​កណ្ដាល​សមុទ្រខ្សាច់​ក្ដៅ​ស្ទើរស្លាប់ មើលទៅ​ដូចជា​មិនសល់​កម្លាំង​កំហែង​ក្នុងខ្លួន​ និង​កំពុងស្រេកទឹក​យ៉ាងខ្លាំង។

រូបភាព​ទី២ គូរ​រូប​បុរស​នោះ​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ។

ចំណែក​រូបភាព​ទី៣ នៅ​ខាងស្ដាំ​បង្អស់ គូរ​រូប​បុរស​នោះ​សើច​ក្អាកក្អាយ សប្បាយចិត្ត និង​មានកម្លាំង​កំហែង​ឡើងវិញ។

ន័យ​របស់​រូបភាព​ទាំង៣ចង់បង្ហាញថា ទោះជា​កំពុងហេវហត់​យ៉ាងណា​ក៏ដោយ ឱ្យតែ​បានផឹក​ទឹកក្រូច របស់​ក្រុមហ៊ុន​ខាងលើ នឹងមាន​កម្លាំង​ឡើងវិញ​ភ្លាម​មួយរំពេច។

ទោះជាយ៉ាងណា មួយឆ្នាំ​ក្រោយ មិនត្រឹមតែ​មិនអាច​បង្កើន​ការលក់ផលិតផល​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ​ប៉ុណ្ណោះ​ទេ គឺ​លក់​លែងដាច់​សោះ​តែម្ដង រហូតដល់​អ្នកឯកទេស​រូបនោះ ត្រូវ​ក្រុមហ៊ុន​បណ្ដេញចេញពីការងារ​ដោយសារតែ​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់​ច្រើនពេក។ មាន​មនុស្ស​មួយចំនួន​នឹក​ឆ្ងល់ ព្រោះ​បើពិនិត្យ​រូបភាព​ឃោសនា សមតែ​ទឹកក្រូច​លក់ដាច់​ណាស់ ចុះ​ហេតុ​យ៉ាងម៉េច​ក្ស័យធន? ឮ​ដូច្នេះ​អ្នកឯកទេស​ដែលត្រូវ​បណ្ដេញពីការងារ និយាយ​យ៉ាង​ស្រងូតស្រងាត់​ថា៖ មកពីខ្ញុំ​មិនយល់​អ្វីសោះ។ ខ្ញុំ​មិនត្រឹមតែ​មិនចេះ​ភាសាចិន​ប៉ុណ្ណោះទេ ថែមទាំង​មិនបានដឹងថា អក្សរចិន​អាន​ពីស្ដាំទៅឆ្វេង​ទៀតផង ហេតុនេះ​ រូបភាព​ឃោសនា​របស់ខ្ញុំ ក៏​គេ​មើល​ពីស្ដាំទៅឆ្វេង​ដែរ គឺ​គេ​មើលទៅ​អ្នក​កំពុងសប្បាយ​មានកម្លាំងកំហែង បន្ទាប់ពី​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ នឹងក្លាយជា​អ្នកបាក់កម្លាំង​រហូតដល់​ដើរ​អូសជើង ព្រោះ​ហេវហត់​ពេក​លើកជើង​លែងរួច៕

 
រឿងកំប្លែង៖ ទាយចំម៉ាច់ បោះពុម្ភ  សារអេឡិចត្រូនិច
អាទិត្យ, 11 មេសា 2010 12:09
ស្ត្រីវ័យក្មេងខ្ចីធ្វើការក្នុងហាងខារ៉ាអូខេម្នាក់ បានទៅឲ្យគ្រូទាយដ៏ល្បីឈ្មោះទស្សន៍ទាយពីដំណើរជីវិតដ៏គ្រោតគ្រាតរបស់ខ្លួន។
គ្រូទាយ៖ បើតាមជើងលេខនៅពេលនេះក្រុមមនុស្សដែលនៅក្បែរខ្លួនអ្នកបំផុត អាចត្រូវខកបំណង ឬអស់សង្ឃឹមចំពោះខ្លួនអ្នកខ្លាំងណាស់។
ស្ត្រីវ័យក្មេង៖ អូហ៍! ពិតជាចំម៉ាច់តែម្តងលោកគ្រូ ព្រោះថ្ងៃនេះខ្ញុំភ្លេចយកកាបូបលុយមកជាមួយ ឥឡូវនេះគ្មានមួយកាក់មួយសេនក្នុងខ្លួនទេ ហើយសូម្បីតែទ្រនឹបលោកគ្រូក៏គ្មានដែរ។
គ្រូទាយ៖ អុញ!!!
 
(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៣៦ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០០៩)
 
រឿងកំប្លែង៖ គិតខុស បោះពុម្ភ  សារអេឡិចត្រូនិច
ព្រហស្បតិ, 26 វិច្ឆិកា 2009 12:24
នាយឆាង​ បាន​ប្រាប់​សម្លាញ់​របស់​គេ​នា​ល្ងាច​ថ្ងៃ​មួយ​ ពី​ទុក្ខ​លំបាក​ដែល​រស់នៅ​ជាមួយ​ភរិយា ក្រោយ​ពី​រៀបការ​រួច។
នាយឆាង៖ ប្រពន្ធ​របស់​ខ្ញុំ​ចូលចិត្ត​រអ៊ូរ​រទាំណាស់ ម៉្ងៃៗ​ជេរ​នេះ ជេរ​នោះ ឥត​ឈប់ឈរ់​មាត់។ អញ្ចឹង​ហើយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​ទិញ​ឆ្កែ​មួយ​ក្បាល​ទុក​ចញ្ចឹម​នៅ​ផ្ទះ ដោយ​សង្ឃឹម​ថា​ទុក​ឲ្យ​ប្រពន្ធ​ជេរ​ឆ្កែ​ជំនួស​ខ្ញុំ​វិញ ប៉ុន្តែ​ការ​គិត​នេះ​បែរ​ជា​ខុស​ទាំង​ស្រុង​ទៅ​វិញ។
មិត្តភក្តិ៖ អេហ៍! ហើយ​ចុះ​វា​យ៉ាង​ម៉េច​ទៅវិញ?
នាយឆាង៖ អឺនែ៎! មក​ពី​ឆ្កែ​មួយ​ក្បាល​នោះ​វា​បាន​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ជាង​ខ្ញុំ ហើយ​បែរ​មក​ជេរ​ខ្ញុំ​ចាស់​ដៃ​ទ្វេ​គុណ​ជាង​មុន​ទៅ​ទៀត។
មិត្តភក្តិ៖ !!!៕
(ដកស្រង់ពី កាសែតរស្មីកម្ពុជា លេខ ៤៩៦៤ ឆ្នាំទី ១៧ ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០០៩)
 
រឿងកំប្លែង៖ ផ្លាស់ប្តូរមុខមាត់សម្បើមណាស់ បោះពុម្ភ  សារអេឡិចត្រូនិច
ពុធ, 25 វិច្ឆិកា 2009 09:53
អ្នកមេម៉ាយ​ម្នាក់​ត្រូវការ​ឲ្យ​វិចិត្រករ​គូរ​រូបភាព​ស្វាមី​របស់ខ្លួន​ដែល​បាត់បង់​ជីវិត​ជាច្រើនឆ្នាំ​មកហើយ៖
វិចិត្រករ៖ បាទបាន! បងស្រី​មាន​រូបថត​របស់គាត់​ទេ?
អ្នកមេម៉ាយ៖ គ្មានទេ ព្រោះតែ​អញ្ចឹងហើយ ទើបខ្ញុំ​ឲ្យលោក​គូរ​រូប​ប្ដី​ខ្ញុំឡើង។
វិចិត្រករ៖ បើអញ្ចឹងនោះ បងស្រី​អាច​ប្រាប់​លក្ខណៈ​មុខមាត់​ស្វាមី​ដល់​ខ្ញុំ​បន្តិច​បានទេ។
អ្នកមេម៉ាយ៖ ភ្នែក​របស់គាត់ខ្មៅ សក់​ពណ៌ខ្មៅ មាន​ពុកមាត់​ដុះ​រ៉ុយៗ ហើយ​ចូលចិត្ត​ញញឹម​ជាប់​ជានិច្ច។
វិចិត្រករ៖ អូខេ! អត់មានបញ្ហា។

ក្រោយពីនោះ​មួយសប្ដាហ៍ វិចិត្រករ​បានគូរ​រូប​រួចរាល់ ហើយ​ណាត់​ឲ្យ​អ្នកមេម៉ាយ​មក​យក​រូបភាព។ អ្នកមេម៉ាយ​មកដល់ មើលរូបភាពក៏​លាន់មាត់​ឡើង៖
អ្នកមេម៉ាយ៖ អេហ៍! ច្រើនឆ្នាំ​មកនេះ​ស្វាមីខ្ញុំ​ផ្លាស់ប្តូរ​មុខមាត់​ច្រើនណាស់​រហូត​ទាល់តែ​ខ្ញុំ​មើល​មិនស្គាល់។

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០០២ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០០៩)
 
« ចាប់ផ្តើមទៅក្រោយ12345បន្ទាប់ទៀតចប់ »

ទំព័រ 1 នៃ 5

bottom

ផលិតដោយ krookroo.com.