top
logo

ចំនួនអ្នកទស្សនា

032606
Today3
Yesterday119
This Week700
This Month441
All Days32606
38.107.191.89
US


លេខទូរស័ព្ទសង្គ្រោះបន្ទាន់ មន្ទីរពេទ្យសាធារណៈនៅភ្នំពេញ
d

១. រថយន្តសាមុយ មន្ទីរពេទ្យ​កាល់ម៉ែត= 119
២. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​រុស្ស៊ី= 023 217 764
= វិទ្យុទាក់ទង (151940)
៣. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​ព្រះសង្ឃ= 016 909 774
៤. លេខប្រចាំការ (Hot Line) គ្រុនផ្ដាសាយ A(H1N1)= 012 488 981
= 012 836 868

កំប្លែង
រឿងកំប្លែង៖ នំប៉ាវប៉េដេ បោះពុម្ភ  សារអេឡិចត្រូនិច
ពុធ, 07 តុលា 2009 13:45
បុរស​ខិលខូច​ម្នាក់ ពូកែ​ខាង​ញ៉ែ​ ហើយ​បាន​ទៅ​ញ៉ែ​នារី​លក់​នំប៉ាវ​ម្នាក់​ដែលដាក់លើថាស និង​កំពុង​ស្រែក​ពពាយនាយ​​នៅតាម​មាត់​ទន្លេ។
បុរស​ខិល៖ នំប៉ាវ! លក់​មួយ​ប៉ុន្មាន?
អ្នក​លក់៖ ចាស! មួយ ១៥០០៛! ទិញ​ប៉ុន្មាន​ដែរពូ?
បុរស​ខិល៖ ខ្ញុំ​ទិញ​ពីរ យក​អា​មួយនោះន៎!

បុរស​ខិល​និយាយ​ ព្រមទាំង​លើក​ដៃ​ចង្អុល​ទៅកាន់​ទ្រូង​នាង​ក្នុង​ន័យ​លែបខាយ ប៉ុន្តែ​គេ​មិន​នឹក​ស្មានថា​នាងយល់ព្រម​ឡើយ។ នាង​បានចង្អុល​ឲ្យ​គាត់​ទៅ​រក​កន្លែង​ស្ងាត់ រួច​លូក​ដៃ​ខ្វេះ​យក​នំប៉ាវ​ពីរ​ឲ្យ​បុរស​ខិល។
បុរស​ខិល៖ អូយ! នំ​អី​ក៏​ស្អុយ​ក្លៀក​ម្លេះ?
អ្នក​លក់៖ ចាស! អាហ្នឹង​នំប៉ាវ​ (ប៉េដេ) ណាចាស!
បុរស​ខិល៖ អុញ!!!!
 
រឿងកំប្លែង៖ ខុសគ្នា បោះពុម្ភ  សារអេឡិចត្រូនិច
ពុធ, 07 តុលា 2009 13:41
មិត្តសម្លាញ់ពីរនាក់សួរគ្នា៖
មិត្តទី១៖ អូដ្ឋ និងមនុស្សប្រមឹកខុសគ្នា ឬដូចគ្នា ពួកម៉ាក?
មតិ្តទី២៖ ខុសគ្នាស្រឡះតែម្តង។
មិត្តទី១៖ ចុះវាខុសគ្នាយ៉ាងម៉េចទៅ?
មិត្តទី២៖ អូដ្ឋអាចមិនផឹក ហើយនៅធ្វើការរាប់ខែ ចំណែកឯមនុស្សប្រមឹកវិញអាចផឹករាប់ខែតែអត់ធ្វើការអ្វីទាំងអស់
 
រឿងកំប្លែង៖ ការដាក់ទោស​ដែល​គួរឱ្យ​ភ័យខ្លាច បោះពុម្ភ  សារអេឡិចត្រូនិច
ពុធ, 07 តុលា 2009 12:40

បុរស​ប្រមឹក​២នាក់ ពេលដែល​កំពុងផឹក​ជោកជាំ​បាន​និយាយ​ដល់​រឿង​ស្ត្រី។
បុរស​ប្រមឹក​ទី១៖ ឯង​ចង់​ដឹងទេសម្លាញ់ ថា​ការដាក់ទោស​គួរឱ្យ​ខ្លាច​បំផុត​ដល់​ស្ត្រី គឺអ្វីទៅ?
បុរស​ប្រមឹក​ទី២៖ គ្នា​មិនដឹង​ទេ តើ​ជា​ស្អីទៅ?
បុរស​ប្រមឹក​ទី១៖ នែ៎! គឺ​ការដែល​ឱ្យ​នាង​ស្លៀក​សម្លៀកបំពាក់ ដ៏ស្អាតៗ​បំផុត ហើយ​មិនឱ្យ​ពួកនាង​ឆ្លុះ​កញ្ចក់៕

(ដកស្រង់ពី កាសែត​រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៨៤ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩)
 
រឿងកំប្លែង៖ ទទួលស្នេហ៍ឬទេ? បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 06 តុលា 2009 09:20
ពាក់កណ្តាលយប់​នាថ្ងៃមួយ ភរិយា​បានដាស់​ស្វាមី​ឲ្យឡើងមក​និយាយគ្នា​ទាំងយប់អធ្រាត្រ។
ភរិយា៖ ហ៊ឹ! ភ្ញាក់ឡើងមកបង! តើ​កញ្ញាអាលីហ្សា​ជានរណា​គេ ប្រាប់​ខ្ញុំ​ឥឡូវនេះ​ភ្លាមមក!

ស្វាមី​ដែលកំពុងស្ថិតក្នុង​អការៈ​ងងើ​នៅឡើយ បានឆ្លើយ​ទាំងកំពុងបិទភ្នែកឡើងថា៖
ស្វាមី៖ បុគ្គលិក​គណនេយ្យថ្មី។
ភរិយា៖ ហ៊ឹ! អញ្ចឹងផង ហេតុអ្វី​បងឯង​ហ៊ានសុំ​ស្រឡាញ់​នាង​ទាំង​ក្នុងមមើ?

ស្វាមី​បើកភ្នែក និង​ប្រញាប់​សួរ​ទៅភរិយា​វិញភ្លាម៖
ស្វាមី៖ ហើយចុះ​នាង​មាន​ឆ្លើយថា​ស្រឡាញ់ខ្ញុំវិញ​ឬទេ?

 
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០១២ ថ្ងៃទី ០៤-០៥ ខែ តុលា ឆ្នាំ ២០០៩)
 
រឿងកំប្លែង៖ ខ្លាចខូចខាត បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 15 កញ្ញា 2009 14:43
ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​តម្លៃ​ថ្លៃ​ៗ​មួយ​កន្លែង ត្រូវ​ចោរ​ប្លន់។ នៅ​ពេល​ក្រុម​ប៉ូលិស​មក​ដល់ ហើយ​កំពុង​រុករក​ចាប់​ក្រុម​ចោរប្លន់​ទាំងនោះ ស្រាប់តែ​ម្ចាស់​ហាង​និយាយ៖

ម្ចាស់ហាង៖ លោក​ប៉ូលិស​បើ​សិន​ចង់​បាញ់​ក្រុម​ចោរ​ទាំងនោះ សុំ​ឲ្យ​ជួយ​បាញ់​ត្រង់​ជើង​របស់​វា​បាន​ហើយ កុំ​បាញ់​ខ្លួន​ឲ្យ​សោះ។
ប៉ូលិស៖ អេហ៍! ហេតុ​អ្វីទៅ?
ម្ចាស់​ហាង៖ ព្រោះ​ពួក​ក្រុម​ចោរ​ទាំងនោះ​វា​បាន​យក​អាវ​របស់ខ្ញុំ ពាក់​រត់​គេច​ចេញ​ទៅ បើសិន​បាញ់​ចំ​អាវ​ច្បាស់ជា​ធ្លុះ​ធ្លាយ​លែង​មាន​អ្នក​ទិញ​ជាក់​ជា​ពុំ​ខាន៕
 
« ចាប់ផ្តើមទៅក្រោយ12345បន្ទាប់ទៀតចប់ »

ទំព័រ 3 នៃ 5

bottom
top
bottom

ផលិតដោយ krookroo.com.