top
logo

ចំនួនអ្នកទស្សនា

033321
Today79
Yesterday130
This Week582
This Month1156
All Days33321
38.107.191.89
US


លេខទូរស័ព្ទសង្គ្រោះបន្ទាន់ មន្ទីរពេទ្យសាធារណៈនៅភ្នំពេញ
d

១. រថយន្តសាមុយ មន្ទីរពេទ្យ​កាល់ម៉ែត= 119
២. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​រុស្ស៊ី= 023 217 764
= វិទ្យុទាក់ទង (151940)
៣. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​ព្រះសង្ឃ= 016 909 774
៤. លេខប្រចាំការ (Hot Line) គ្រុនផ្ដាសាយ A(H1N1)= 012 488 981
= 012 836 868

កំប្លែង
រឿងកំប្លែង៖ អាយុរបស់កណ្តុរ បោះពុម្ភ  សារអេឡិចត្រូនិច
អាទិត្យ, 06 កញ្ញា 2009 12:54
នៅក្នុង​សាលា​បឋម​សិក្សា​មួយ​កន្លែង ក្នុង​ថ្នាក់​រៀន​មួយ មាន​អ្នក​គ្រូ​ម្នាក់​បាន​សួរ​សំណួរ​ទៅ​សិស្ស​តូចៗថា៖
អ្នកគ្រូ៖ មើល! កូនៗ​ទាំងអស់​គ្នា! តើ​កូនៗ​ដឹង​ទេ​ថា​អាយុ​របស់​កណ្តុរ មាន​ប៉ុន្មាន​ឆ្នាំ?

ពេលនោះ​ក៏​មាន​ក្មេង​តូចៗ ពីរ​បី​នាក់​បាន​លើក​ដៃ ហើយ​ឆ្លើយ​ដូច​ខាងក្រោម៖
សិស្ស​ទី​១៖ បាទ! អ្នកគ្រូ! កណ្តុរ​មាន​អាយុ​ប្រហែល​ពីរ​ឆ្នាំ!!!
សិស្សទី២៖ បាទ! អ្នកគ្រូ! កណ្តុរ​មាន​អាយុ​ប្រហែល​បី​ឆ្នាំ!!!
អ្នកគ្រូ៖ តើ​មាន​កូនៗ​ណា​ដឹង​ទៀត​ទេ?

ស្រាប់​តែ​សិស្ស​ទី៣ ម្នាក់​ទៀត​លើក​ដៃ​ហើយ​ឆ្លើយ​ថា៖
សិស្សទី៣៖ បាទ! អ្នកគ្រូ! បើ​តាម​ខ្ញុំ​ដឹង​នោះ ខ្ញុំ​គិត​ថា​អាយុ​របស់​កណ្តុរ​ វា​ស្ថិត​នៅ​លើ​សត្វ​ឆ្មា ជា​អ្នក​កំណត់ អ្នកគ្រូ!!
អ្នកគ្រូ៖ ......!!!!
 
រឿងកំប្លែង៖ ទាឃើញទឹកមិនបាន បោះពុម្ភ  សារអេឡិចត្រូនិច
ច័ន្ទ, 31 សីហា 2009 16:50

ព្រឹកថ្ងៃមួយ​ចៅហ្វាយស្រី​បានប្រើ​អ្នកបម្រើ​របស់ខ្លួនឲ្យ​ស្ងោរធា​មួយក្បាល សម្រាប់​ធ្វើជា​អាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រី​បានយក​ទា​ទៅដាក់​ក្នុង​ឆ្នាំង ដោយ​មិនបាន​ដាក់ទឹក​ធ្វើឲ្យ​ឆ្នាំង​ឆេះ​ផ្សែងហុយទ្រលោម។

នៅពេលឃើញ​ហេតុការណ៍​ដូច្នេះ ចៅហ្វាយស្រី​ក៍ស្រែកសួរឡើង៖
ចៅហ្វាយស្រី៖ ហេតុអ្វី​ឯង​មិនដាក់ទឹក​ក្នុង​ឆ្នាំង​ស្ងោរទា​អញ្ចឹង នាងមើល! ឥឡូវ​ឆេះខ្លោច​ខ្ទេចខ្ទីអស់។
អ្នកបម្រើស្រី៖ គឺនែ! មកពី​ខ្ញុំខ្លាចថា នៅពេលដាក់ទឹក​ចូល​ហើយ វានឹងហែលទឹក​គេចរត់បាត់ណា​លោកស្រី។
ចៅហ្វាយស្រី៖ អុញ!

 
រឿងកំប្លែង៖ ឆ្នេរសមុទ្រសម្រាប់បុរស បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 25 សីហា 2009 11:33

នៅ​ឆ្នេរ​សមុទ្រ​មួយ​មាន​មនុស្ស​ងូតទឹក​លេង​យ៉ាង​ច្រើន​កុះករ​ទាំង​ប្រុស ទាំង​ស្រី។ ក្នុង​ពេលនោះ មាន​នារី​ជនជាតិ បារាំង​ម្នាក់​ដែល​កំពុង​ហែល​ទឹក បាន​របូត​ខោ​ប៊ីគីនី​របស់​នាង​បាត់។ ដោយ​មិនដឹង​ធ្វើ​យ៉ាងណា​ដើម្បី​ឡើង​គោក​វិញ​បាន ភ្លាម​នោះ​នាង​បាន​ឃើញ​ផ្លាក​ប្រាប់​ដំណឹង​មួយ​ផ្ទាំង ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក នាង​ក៏​ស្រវា​យក​ផ្លាក​នោះ​មក​បិទបាំង​ពេល​ឡើង​គោក​វិញ។ ពេល​មក​ជិត​ដល់​ឆ្នេរ ស្រាប់តែ​មាន​ប្រុសៗ​នាំ​គ្នា​សើច ហើយ​មើល​សំដៅ​មក​ល្វែង​ក្រោម​របស់​នាង នាង​ឆ្ងល់​យ៉ាងខ្លាំង ក៏​អោន​មើល​ទៅ​ផ្ទាំង​ដែល​នាង​បាំង​នោះ ស្រាប់​តែ​ឃើញ​ពាក្យ​សរសេរ​ថា “កន្លែង​សម្រាប់​ប្រុសៗ” ភ្លាម​នោះ នាង​ក៏​អង្គុយ​ចុះ រួច​ត្រលប់​ផ្លាក​នេះ ហើយ​ដើរ​បន្ត​ទៀត។ ប្រុសៗ​នៅតែ​សើច​ដដែល ព្រោះ​ផ្លាក​ដែល​នាង​បាន​ត្រលប់​នោះ នៅ​ម្ខាង​ថ្មី​សរសេរ​ថា “ជម្រៅ ២ ម៉ែត្រ”។

 
រឿងកំប្លែង៖ ចង់ឲ្យវាបួស បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 25 សីហា 2009 11:30

មាន​បុរសម្នាក់​ពូកែ​ខាង​ខិលខូច លួច​ទ្រព្យសម្បត្តិ​គេ ហើយ​ក៏ត្រូវ​នគរបាល​ចាប់យកទៅ​អប់រំ។ ពេល​ចេញមក​វិញ ដោយ​ខ្លាច​ប្រជាជន​ស្គាល់​មុខ គាត់​ក៏បាន​ទៅ​បួស​នៅ​វត្ត​ដាច់ស្រយាល​មួយ។
 
ថ្ងៃមួយ​គាត់​ផឹកស្រា គាត់​ក៏​ទៅ​កាប់មាន់​មក​ក្លែមស្រា តែពេល​កំពុងបោច​រោមមាន់​ស្រាប់តែ​ចៅអធិការវត្ត​មកដល់។
ចៅអធិការ៖ នែ​នេន! តើ​នេន​កំពុងធ្វើអ្វី​ហ្នឹង? ដឹងទេ​ថា​ខុសនឹង​វិន័យ​សង្ឃ!
លោកនេន៖ ករុណា​ព្រះតេជគុណ អត្មា​មិនមែន​ស្ងោរមាន់​ក្លែមស្រា​ទេ គឺ​មាន់នេះ​វា​ប្រាប់​អត្មា​ថា វា​ចង់​បួស​ទើប​អត្មា​បោចរោម​តាម​បំណង​វា​ទៅ។
ចៅអធិការ៖ អុញ!!!!

 
រឿងកំប្លែង៖ ខុសគ្នា បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 25 សីហា 2009 11:28
មិត្តសម្លាញ់ពីរនាក់សួរគ្នា៖
មិត្តទី១៖ អូដ្ឋ និងមនុស្សប្រមឹកខុសគ្នា ឬដូចគ្នា ពួកម៉ាក?
មិត្តទី២៖ ខុសគ្នាស្រឡះតែម្តង។
មិត្តទី១៖ ចុះវាខុសគ្នាយ៉ាងម៉េចទៅ?
មិត្តទី២៖ អូដ្ឋអាចមិនផឹក ហើយនៅធ្វើការរាប់ខែ ចំណែកឯមនុស្សប្រមឹកវិញអាចផឹករាប់ខែតែអត់ធ្វើការអ្វីទាំងអស់។
 
« ចាប់ផ្តើមទៅក្រោយ12345បន្ទាប់ទៀតចប់ »

ទំព័រ 4 នៃ 5

bottom
top
bottom

ផលិតដោយ krookroo.com.