top
logo

ចំនួនអ្នកទស្សនា

032610
Today7
Yesterday119
This Week704
This Month445
All Days32610
38.107.191.85
US


លេខទូរស័ព្ទសង្គ្រោះបន្ទាន់ មន្ទីរពេទ្យសាធារណៈនៅភ្នំពេញ
d

១. រថយន្តសាមុយ មន្ទីរពេទ្យ​កាល់ម៉ែត= 119
២. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​រុស្ស៊ី= 023 217 764
= វិទ្យុទាក់ទង (151940)
៣. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​ព្រះសង្ឃ= 016 909 774
៤. លេខប្រចាំការ (Hot Line) គ្រុនផ្ដាសាយ A(H1N1)= 012 488 981
= 012 836 868

កំប្លែង
រឿងកំប្លែង៖ 7x6=42 នាំឲ្យ 6x7=24 បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 18 សីហា 2009 21:27

នៅក្នុង​ថ្នាក់​រៀន​មួយ ​មាន​អ្នកគ្រូ​ម្នាក់​កំពុង​បង្រៀន​គណិតវិទ្យា ទៅកាន់​សិស្ស​ថ្នាក់​ទី ៣។ អ្នកគ្រូ​បាន​លើក​ជា​សំណួរ​មួយ​ចោទ​សួរ​ទៅ​កាន់​សិស្ស​ទាំងអស់​គ្នា៖
អ្នកគ្រូ៖ មើល! ប្អូនៗ​តើ 7 x 6 ត្រូវជា​ប៉ុន្មាន​ដែរ?
សិស្សទី១៖ បាទ! ស្មើនឹង 42 អ្នកគ្រូ
អ្នកគ្រូ៖ ពិតជា​ល្អណាស់! មើល​ប្អូន​ណា​ដឹង​ថា 6 x 7 ត្រូវជា​ប៉ុន្មាន​វិញ?
សិស្សទី២៖ បាទ​អ្នកគ្រូ! បាទ​អ្នក​គ្រូ​គឺ ស្មើ​នឹង 24 !
អ្នកគ្រូ៖…!!!

 
រឿងកំប្លែង៖ ដំបូន្មានរបស់ម្តាយ បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 18 សីហា 2009 20:57
សុក​ទើបតែ​អាយុ ៧​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ពេលថ្ងៃ​រសៀល​គេ​បាន​លេង​ជាមួយ​និង​ក្មេងៗ​ដទៃ​ទៀត​ដោយ​ធ្វើជា​រៀបការ។ ម្តាយ​សុក​ក៏​ដឹង លុះ​ដល់​ពេលយប់​ឡើង​បាយ​ជុំ​គ្នា ម្តាយ​ក៏​ឆ្លៀត​ឱកាស​នោះ ប្រដៅ​កូន​បន្តិចបន្តួច ដើម្បី​ឲ្យ​សុក​បាន​ដឹង​ខ្លះៗ។
ម្តាយ៖ ពេល​កូន​ធំឡើង​មាន​ការងារ​ធ្វើ​ហើយ កូន​ត្រូវ​ចេះ​រើស​គូស្រករ​ណា៎!
សុក៖ តើ​អ្វីទៅ​ជា​គូស្រករ​ហ្នឹង​ម៉ាក់?
ម្តាយ៖ គឺ​ប្រពន្ធ​ដូច​ដែល​កូន​លេង​រៀបការ​នោះ​អី!
សុក៖ អូ៎...! បាទ...! ចុះ​គេ​រើស​វា​របៀប​ម៉េចទៅ​ម៉ាក់?
ម្តាយ៖ ត្រូវ​មាន​ចរិត​ល្អ រៀនសូត្រ​ចេះដឹង​ជ្រៅជ្រះ ដឹងទេ​កូន!
សុក៖ បាទ​ម៉ាក់!
ម្តាយ៖ តែ​ពិសេស​ទៅទៀត​នោះ​ត្រូវ​ចេះ​មើល​ពូជពង្ស​គេ​ណា​កូន
សុក៖ ម៉ាក់​អើយ​ម៉ាក់...! អា​ចំណុច​ចុងក្រោយ​នេះ​កូន​ពិបាក​រក​ណាស់ ព្រោះ​គ្មាន​អ្នកណា​គេ ស្រាត​ខោ​ឲ្យ​យើង​មើល​ពូជ​គេ​ទេ​ម៉ាក់​អើយ...!
ម្តាយ៖ អ្ហា...!...???
 
« ចាប់ផ្តើមទៅក្រោយ12345បន្ទាប់ទៀតចប់ »

ទំព័រ 5 នៃ 5

bottom
top
bottom

ផលិតដោយ krookroo.com.