top
logo

ចំនួនអ្នកទស្សនា

027031
Today161
Yesterday158
This Week856
This Month4845
All Days27031
38.107.191.88
US


លេខទូរស័ព្ទសង្គ្រោះបន្ទាន់ មន្ទីរពេទ្យសាធារណៈនៅភ្នំពេញ
d

១. រថយន្តសាមុយ មន្ទីរពេទ្យ​កាល់ម៉ែត= 119
២. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​រុស្ស៊ី= 023 217 764
= វិទ្យុទាក់ទង (151940)
៣. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​ព្រះសង្ឃ= 016 909 774
៤. លេខប្រចាំការ (Hot Line) គ្រុនផ្ដាសាយ A(H1N1)= 012 488 981
= 012 836 868

សុខភាព
ប្រការត្រូវចៀសវាង ឬអនុវត្តពេលមានផ្លេកបន្ទោរ ផ្គរ និងរន្ទះ បោះពុម្ភ  សារអេឡិចត្រូនិច
ព្រហស្បតិ, 20 ឧសភា 2010 10:36
ប្រការត្រូវអនុវត្តពេលមានផ្លេកបន្ទោរ ផ្គរ និងរន្ទះ
  • ត្រូវ​បន្ទន់ខ្លួន​អង្គុយ​ចុះ​ដោយ​បញ្ឈរ​ជង្គង់​ទាំងពីរជិតគ្នា និង យកដៃ​ខ្ទប់​ត្រចៀក​ទាំងសងខាង
  • ត្រូវរត់ចេញពីទឹក ឬស្រែ​យ៉ាងប្រញាប់
  • នៅខាងក្នុង ឬ​រត់ចូល​ទៅក្នុង​ផ្ទះ​ជា​ប្រញាប់
  • ត្រូវបន្ទន់ខ្លួន​អង្គុយចុះ​ឱបក្បាលជង្គង់ និង​បិទ​ត្រចៀក​សងខាង នៅក្រោម​បង្គោលភ្លើង
  • ក្នុងរថយន្ត​មាន​សុវត្ថិភាព​តែ​មិនត្រូវ​ប៉ះ​ចង្កូត ឬទ្វារ
  • ត្រូវអង្គុយក្នុងតំបន់សុវត្ថិភាព​ក្នុងផ្ទះ (នៅឆ្ងាយពីទីកន្លែងដែលចម្លងចរន្តអគ្គិសនីបាន ដួចជា អង់តែនទូរទស្សន៍ ជាដើម)
ប្រការ​គួរ​ចៀសវាង​ពេលមាន​ផ្លេកបន្ទោរ ផ្គរ និង​រន្ទះ
  • មិនត្រូវនិយាយ​ទូរស័ព្ទ​នៅពេលឮ​សម្លេងផ្គរ
  • មិនត្រូវជិះម៉ូតូ ឬ កង់
  • មិនត្រូវអង្គុយក្នុងតង់
  • មិនត្រូវអង្គុយនៅក្រោមចំដើមឈើ ត្រូវអង្គុយដោយរក្សាដងខ្លួននៅចម្ងាយ ៤ម៉ែត្រពីមែកឈើ
 
ការហាត់ប្រាណនៅទីធ្លាដែលមានរុក្ខជាតិជុំវិញជួយធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 04 ឧសភា 2010 11:18
ក្រុមអ្នកស្រាវជ្រាវ​អះអាងថា ការហាត់ប្រាណ​ត្រឹមតែ​៥នាទី​នៅ​ទីធ្លា​ដែល​មាន​រុក្ខជាតិ​នៅ​ជុំវិញ ដូចជា​នៅតាម​សួន ជាដើម អាច​ធ្វើឱ្យ​សុខភាព​ផ្លូវចិត្ត​ប្រសើរឡើង ។

មាន​ភស្ដុតាង​កាន់តែ​ច្រើន​ឡើង​ដែលថា ការរួមផ្សំ​សកម្មភាព​ផ្សេងៗ ដូចជា ការដើរ​ឬ​ការជិះកង់​ជាមួយ​ធម្មជាតិ​នោះ​ជួយបង្កើន​សុខុមាលភាព​របស់អ្នក​ប្រសើរឡើង ។ នៅក្នុង​ការវិភាគ​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​អង់គ្លេស​បាន​ពិចារណា​ទៅលើ​ភស្ដុតាង​ដែលទទួល​បាន​ពី​មនុស្ស ១២៥០នាក់​នៅក្នុង​ការសិក្សា​ចំនួន១០ ហើយ​បានរកឃើញថា មាន​ការប្រសើរ​ឡើង​យ៉ាងឆាប់រហ័ស​នៅក្នុង​អារម្មណ៍ និង​ការជឿជាក់​លើ​ខ្លួនឯង ។

ការសិក្សា​ដែល​ចុះផ្សាយ នៅក្នុងទិនានុប្បវត្តិ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​បរិស្ថាន​បានលើកឡើងថា ឥទ្ធិពល​ដ៏ខ្លាំង​បំផុត​គឺ​កើតមាន​លើ​ក្រុមយុវវ័យ ។ ការស្រាវជ្រាវ​បាន​តាមដាន​ទៅលើ​សកម្មភាព​ក្រៅផ្ទះ​ខុសៗគ្នា​ជាច្រើន​រួមមាន​ការដើរ ការថែសួន ការជិះកង់ ការនេសាទ ការជិះទូក ការជិះសេះ និង​ការដាំដំណាំ នៅតាម​ទីតាំង​ដូចជា សួនច្បារ ឧទ្យាន ឬ​ហាត់ប្រាណ​តាមផ្លូវ​ដែលមាន​រុក្ខជាតិ​អម ។ ប្រសិទ្ធភាព​ដ៏ច្រើន​ត្រូវបាន​ឃើញ​នៅក្នុង​រយៈពេល​ត្រឹមតែ​៥នាទី​ប៉ុណ្ណោះ ។

ដោយ​តាមដាន​ទៅលើ​បុរស និង​ស្ត្រី​ដែលមាន​វ័យ​ផ្សេងៗគ្នា​ក្រុមអ្នកស្រាវជ្រាវ​បានរកឃើញថា ការប្រែប្រួល​ផ្នែកសុខភាព​ទាំង​រាងកាយ និង​ផ្លូវចិត្ត​មាន​ច្រើន​នៅក្នុង​ចំណោម​យុវវ័យ និង​សុខភាព​ផ្លូវចិត្ត ៕
(ដកស្រង់ពីកាសែត រស្មីកម្ពុជា លេខ ៥១៨៨ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១០)
 
ការបំបៅកូនដោយទឹកដោះច្រើនជាង ៦ខែធ្វើឱ្យសុខភាពផ្លូវចិត្ត និងខួរក្បាលកុមារប្រសើរឡើង បោះពុម្ភ  សារអេឡិចត្រូនិច
ពុធ, 21 មេសា 2010 15:56

យោងតាម​ការស្រាវជ្រាវ​ថ្មីមួយ​បាន​ឱ្យដឹងថា កុមារ​ដែល​ត្រូវបាន​បំបៅ​ដោយ​ទឹកដោះ​ម្ដាយ​ក្នុង​រយៈពេល​ជាង ៦ខែ ទំនងជា​មាន​ជម្ងឺផ្លូវចិត្ត​តិចតួច​នៅពេល​ពេញវ័យ ។

អ្នកឯកទេស​ជឿថា សារធាតុចញ្ចឹម​នៅក្នុង​ទឹកដោះ​ម្ដាយ និង​ដំណើរការ​នៃ​ទំនាក់ទំនង​រវាង​ម្ដាយ និង​កូន​ប្រហែលជា​មាន​ឥទ្ធិពលយូរ​ទៅលើ​ការលូតលាស់​ខួរក្បាល​នៃ​កូនៗ​របស់​ពួកគេ ។ លទ្ធផល​ដែលត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ​ស្ដីពី​ជម្ងឺ​កុមារ​កើតឡើង​បន្ទាប់ពី​ក្រុមអ្នកស្រាវជ្រាវ​បាន​វិភាគ​របាយការណ៍​វេជ្ជសាស្ត្រ​ទៅលើ​កុមារ​ជា ២០០០នាក់​នៅ​ភាគខាងលិច​ប្រទេស​អូស្ត្រាលី ។

សាស្ត្រាចារ្យ វេន ឌី អុតឌី ដែល​ដឹកនាំ​ការសិក្សា​នេះ​បាន​និយាយថា ការបំបៅ​កូន​ដោយ​ទឹកដោះ​ទំនងជា​មាន​អត្ថប្រយោជន៍​ច្រើនចំពោះ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ​នៅពេល​ធំ​ពេញវ័យ ។ លោកស្រី​បានបន្ថែម​ថា “មាន​ភស្តុតាង​ច្រើន​អំពី​អត្ថប្រយោជន៍​នៃ​ការបំបៅកូន​ពី​ដំបូង ប៉ុន្តែ​សារសំខាន់​នៃការសិក្សានេះ​គឺថា​វា​បង្ហាញ​នូវ​អត្ថប្រយោជន៍​ជា​បន្ត​ពី​ការបំបៅ​កូន​រយៈពេល​វែង” ។

នៅក្នុង​ចំណោម​កុមារ​ដែល​ត្រូវបាន​ធ្វើ​ការសិក្សា​ពាក់កណ្ដាល​ត្រូវ​បាន​បំបៅ​ដោយ​ទឹកដោះ​រយៈពេល​៦ខែ ឬយូរ​ជាងនេះ និង ៣៨ភាគរយ​ត្រូវបាន​បំបៅ​ដោយ​ទឹកដោះ​តិចជាង៦ខែ ។ កុមារ​ដទៃ​មិនត្រូវបាន​បំបៅ​ដោយ​ទឹកដោះទេ ។ ពួកគេ​បាន​ទទួល​ការវាយតម្លៃ​លើ​សុខភាព​ផ្លូវចិត្ត​នៅពេល​ពួកគេ​មានអយុ​២ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ និង​ ១៤​ឆ្នាំ ។ ការស្រាវជ្រាវ​ដោយ Perth-based Telethan Institute for child health Research បានបង្ហើប​ឱ្យដឹងថា សម្រាប់​រៀងរាល់ខែ​នៃ​ការបំបៅ​កូន​ដោយ​ទឹកដោះ​បន្ថែម​ពិន្ទុ​ស្ដីពី​អាកប្បកិរិយា​ប្រសើរឡើង ។ លទ្ធផលនេះ​នៅតែ​យកជា​ការ​បាន សូម្បី​ក្រោយពី​មាន​កត្តា​សេដ្ឋកិច្ច និង​សង្គម​ដទៃទៀត​ដែល​ប៉ះពាល់​ឪពុកម្ដាយ​ត្រូវបាន​ពិចារណា​ក៏ដោយ ។

វេជ្ជបណ្ឌិត អុតឌី បានបន្ថែម​ថា “មាន​សំអាង​មួយចំនួន​ដែលថា ការបំបៅ​កូន​ដោយ​ទឹកដោះ​រយៈពេល​យូរ​អាច​ជួយ​ដល់​ការលូតលាស់​របស់​កុមារ ។ យើងដឹងថា ទឹកដោះ​សម្បូរ​ដោយ​សារធាតុ​ចញ្ចឹម​ដែល​ជួយ​ដល់​ការលូតលាស់​ខួរក្បាល​ដ៏ឆាប់រហ័ស​ដែល​កើតឡើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង ។ វាអាច​ជា​សញ្ញា​នៃ​ទំនាក់ទំនង​ដ៏​រឹងមាំ​ផងដែរ​រវាង​ម្ដាយ និង​កូន ហើយ​អត្ថប្រយោជន៍​ទាំងនេះ​មាន​រយៈពេល​យូរ” ។

អង្គការ UNICEF និង​អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ថា​ទារក​​គួរ​ត្រូវបាន​បំបៅ​ដោយ​ទឹកដោះ​សម្រាប់​រយៈពេល ៦ខែ​ដំបូង ហើយថា ការបំបៅ​កូន​ដោយ​ទឹកដោះ​គួរ​បន្តធ្វើ​ដើម្បី​ផ្ដល់​ជា​ផ្នែក​ដ៏​សំខាន់​ដល់​របប​អាហារ​របស់​ទារក៕

(ដកស្រង់ពី កាសែត រស្មីកម្ពុជា ឆ្នាំទី ១៨ លេខ ៥១៧៧ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១០)
 
ស្រាដែលមានកម្រិតអាល់កុលទាបអាចកាត់បន្ថយអត្រាកើតជម្ងឺមហារីក បោះពុម្ភ  សារអេឡិចត្រូនិច
ពុធ, 21 មេសា 2010 09:31

ការសិក្សា​របស់​អង្គការ​សប្បុរសធម៌​មួយ​បាន​លើកឡើង​ថា ការប្ដូរ​ពី​ការទទួលទាន​ស្រា​ធម្មតា​មួយកែវ​រៀងរាល់ថ្ងៃ មក​យក​ជម្រើស​ស្រា​ដែល​មាន​កម្រិត​អាល់កុល​ខ្សោយ​ជាងនេះ​អាច​គ្រប់គ្រាន់​ក្នុងការ​កាត់បន្ថយ​អត្រា​កើត​ជម្ងឺ​មហារីក​មួយចំនួន។

អង្គការ​មូលនិធិ​ស្រាវជ្រាវ​ជម្ងឺមហារីក​ពិភពលោក​បានឱ្យ​ដឹងថា ការសិក្សា​បានលើកឡើងថា អ្នកដែល​ទទួលទាន​ស្រា​ដែលមាន​បរិមាណ​អាល់កុល​ត្រឹម ១០ភាគរយ​ជាជាង​ស្រាធម្មតា​ដែលមានអាល់កុល ១៤ភាគរយនោះ អាច​នាំមកនូវ​អត្ថប្រយោជន៍។

អង្គការ​សប្បុរសធម៌​មួយនេះ​បានអំពាវនាវ​ឱ្យមានការ​ផលិត​ស្រា និង​ស្រាបៀរ​ដែលមាន​ជាតិ​អាល់កុល​កម្រិតទាប​សម្រាប់​ដាក់​លក់​នៅតាម​ទីផ្សារ​ឱ្យបាន​ច្រើនជាងនេះ។

អ្នកឯកទេស​ក្នុង​ឧស្សាហកម្ម​នេះ​ម្នាក់​បាននិយាយថា អ្នកទទួលទាន​នៅ​អង់គ្លេស​កំពុងតែសួររក​ស្រាដែលមាន​កម្រិត​អាល់កុល​ស្រាលជាង​នេះ។

ការគណនា គឺផ្អែក​ទៅលើ​តួលេខ​ក្នុង​របាយការណ៍​ឆ្នាំ២០០៧ ដែល​តាមដាន​ភស្តុតាង​ចំពោះ​ទំនាក់ទំនង​រវាង​ការទទួលទាន​ស្រា និង​ជម្ងឺ​មហារីក។

របាយការណ៍​នេះ​បានណែនាំ​ថា បុរស​គួរ​ទទួលទាន​មិនលើស​ពី​ ២កែវ​ក្នុង​មួយថ្ងៃ ហើយ​ស្ត្រី​មិនគួរ​ទទួលទាន​លើសពី​ ១កែវ​ទេ។

តួលេខ​ដែល​គេ​ប្រើ​ដើម្បី​ធ្វើការសន្និដ្ឋាន គឺ​លម្អិតគ្រប់គ្រាន់​ដើម្បី​បង្ហាញ​នូវ​អត្រា​គ្រោះថ្នាក់​បន្ថែម ដែល​បង្កឡើង​ដោយសារ​កម្រិត​ជាតិ​អាល់កុល ១០ក្រាម​បន្ថែមទៀត​ដែល​គេ​ទទួលទាន​ជាប្រចាំ។

ផ្ដើមចេញ​ពីនេះ ក្រុមអ្នកវិទ្យាសាស្ត្រ​បាន​គណនា​ថា តាម​ទ្រឹស្ដី អ្នក​ដែល​ទទួលទាន​ស្រា ១កែវ​ដែលមាន​ចំណុះ ២៥០មីលី្លលីត្រ​ក្នុង​មួយយប់ នឹង​កាត់បន្ថយ​អត្រា​កើតជម្ងឺ​មហារីក​ពោះវៀន​បាន ៧ភាគរយ ប្រសិនបើ​ពួកគេ​ជា​ធម្មតា​ទទួលទាន​ស្រា​ដែលមាន​កម្រិត​អាល់កុល ១០ភាគរយ ជាជាង​ទទួលទាន​ស្រា​ដែលមាន​កម្រិត​អាល់កុល ១៤ភាគរយ។

នេះ​គ្រាន់តែ​ជា​ការកាត់បន្ថយ​អត្រា​គ្រោះថ្នាក់​បន្តិចបន្តួច​សម្រាប់បុគ្គលម្នាក់ ហើយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​អំពីថា តើ​មនុស្សម្នាក់​នឹង​ត្រូវការ​ទទួលទាន​ស្រា​ដែលមាន​កម្រិត​អាល់កុល​ខ្សោយ​មុន​យូរ​ប៉ុនណា​សម្រាប់ការទទួលទាន​ធម្មតា​របស់​ពួកគេ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍នេះ។

ទោះយ៉ាងណា​អង្គការ​មនុស្សធម៌​នេះ​និយាយថា សម្រាប់​មនុស្ស​ទាំង ១០០នាក់​ដែល​ធ្វើដូច្នេះ ករណីមួយ​នៃ​ជម្ងឺមហារីក​ពោះវៀន​នឹងត្រូវ​បាន​គេចផុត៕

(ដកស្រង់ពី​កាសែត រស្មីកម្ពុជា ឆ្នាំទី ១៨ លេខ ៥១៧៧ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១០)
 
អាហារសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម បោះពុម្ភ  សារអេឡិចត្រូនិច
ច័ន្ទ, 19 មេសា 2010 15:03
  1. អាហារហូបមិនបាន (ស្ករល្បឿនលឿន)
    • មីសួរ បាយដំណើប បាយស បបរស នំធុង នំប៉័ង បារី
    • ផ្លែសេដា អំពៅ ធុរ៉េន ឪឡឹក ស្វាយទុំ ចេកទុំ ទឹកឃ្មុំ ដំឡូងបារាំង
    • ខ្នុរទុំ ទៀបខ្មែរ ល្ហុងទុំ ផ្លែមៀន ផ្លែសាវម៉ៅ ផ្លែម្នាស់ ផ្លែមង្ឃុត ផ្លែល្មុត

  2. អាហារហូបបានតិចតួច (ស្ករល្បឿនមធ្យម)
    • ទៀបបារាំង ទឹកត្រី ល្ពៅទុំ ប្រេងខ្យង សាច់ក្រក ពោត ស្រា ស្រាបៀរ បាយសំរ៉ូប
    • ដំឡូងជ្វា ដំឡូងឈាមមាន់ ដំឡូងដូង ត្រាវ មី គុយទាវ ផ្លែស្រការនាគ ខ្លាញ់ជ្រូក

  3. អាហារអាចហូបបាន (ឬស្ករមានល្បឿនយឺត)
    • ទំពាំងបាយជូរ ក្រូច ត្របែក ផ្លែប៉ោម
    • ស្ពៃ ខាត់ណា សាលាដ សណ្ដែកបាយ ល្ង សណ្ដែកសៀង សណ្ដែកអង្គុយ សណ្ដែកដី
    • សណ្ដែកបណ្ដុះ ពពាយ សណ្ដែកគួ ភ្លៅកង្កែប ក្ដៀង កញ្ឆែត ត្រប់គ្រប់ប្រភេទ
    • ស្លឹកម្រុំ ម្រះព្រៅ ម្អម ស្លឹកផ្ទី ស្លឹកងុប ស្លឹកបាស ក្រសាំងទាប ស្លឹកអំពិល ស្លឹកអង្គាដី ស្លឹកគ្រៃ
    • ប្រេងសណ្ដែក ប្រេងផ្កាឈូករ័ត្ន ប័រសណ្ដែកដីធម្មជាតិ ធាងក្ដាត ធាងត្រាវ
    • ផ្កាកំប្លោក ប៉េងប៉ោះ ម្ទេស ម្ទេសប្លោក ត្រួយល្ពៅ ត្រួយស្អំ ត្រួយស្ដៅ ត្រួយរាំង
    • ទឹកកក ទឹកតែ ទឹកសាប ទឹកសណ្ដែកគ្មានស្ករ ទឹកប៉េងប៉ោះ ទឹកដោះគោគ្មានស្ករ
    • ត្រកួន ព្រលិត រំចង់ ក្រអៅឈូក ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹកកាឆាយ ស្លឹកខ្ទឹម
    • ត្រយ៉ូងចេក ទំពាំង ផ្កាខាត់ណា ខ្ញី រំដេង រមៀត ម្ជូរសណ្ដាន់ ម្ជូរអំពិល ម្ជូរថ្មឹង ស្វាយខ្ចី ក្រូចឆ្មារ
    • ផ្សិត ខ្នុរខ្ចី ខ្នុរសម្ល ឆៃថាវ ម្រះ ត្រសក់ ឪឡឹកខ្ចី ឃ្លោក ត្រឡាច ចេកខ្ចី ល្ហុងខ្ចី
    • ប្រហិត តៅហ៊ូ ខ្យង ខ្ចៅ ក្ដាម ស៊ុត គ្រុំ ងាវ លៀស
    • អន្ទង់ បង្កង បង្គា កំពិស ត្រីខ្លាញ់ សាច់មាន់ សាច់ទា សាច់ជ្រូក សាច់គោ

នេះ​ជា​តារាង​អាហារ​សម្រាប់​អ្នកជម្ងឺ​ទឹកនោមផ្អែម​ដែល​មាន​គ្លុយកូស (ស្ករ) ខ្ពស់​ពេក ប៉ុន្តែ​ពុំមាន​កើត​ជម្ងឺ​អ្វី​ផ្សេង ទៀតទេ ដូចជា​កូលេស្តេរ៉ុល​ខ្ពស់​ជាដើម។ អ្នក​ត្រូវ​ដឹង​កម្រិត​គ្លុយកូស​របស់​អ្នក​ដោយ​ខ្លួនឯង និង​គ្រប់គ្រង​វា​ឱ្យបាន​ល្អ។ ការហូប​អាហារ​ណា​ដែល​មាន​សុខភាព​ល្អ ព្រមទាំង​ធ្វើ​លំហាត់​ប្រាណ និង​ប្រើ​ថ្នាំ​ឱ្យបាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​របស់ គ្រូពេទ្យ នោះ​នឹងអាច​ធ្វើឱ្យ​កម្រិត​គ្លុយកូស ឬ​ស្ករ​របស់​អ្នក​មាន​លំនឹង​បាន​ល្អ​ឡើងវិញ។


ចំណាំ៖
  • សូមហាត់ប្រាណ ឬធ្វើពលកម្មផ្សេងៗឱ្យបានយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
  • លេប ឬចាក់ថ្នាំតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវទៀងទាត់រៀងរាល់ថ្ងៃ

ផលិតដោយ អង្គការ ម.ព.ជ មណ្ឌល ព័ត៌មាន ជម្ងឺ
 
« ចាប់ផ្តើមទៅក្រោយ12បន្ទាប់ទៀតចប់ »

ទំព័រ 1 នៃ 2

bottom

ផលិតដោយ krookroo.com.