|
អាហារសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម |
|
|
|
ច័ន្ទ, 19 មេសា 2010 15:03 |
- អាហារហូបមិនបាន (ស្ករល្បឿនលឿន)
- មីសួរ បាយដំណើប បាយស បបរស នំធុង នំប៉័ង បារី
- ផ្លែសេដា អំពៅ ធុរ៉េន ឪឡឹក ស្វាយទុំ ចេកទុំ ទឹកឃ្មុំ ដំឡូងបារាំង
- ខ្នុរទុំ ទៀបខ្មែរ ល្ហុងទុំ ផ្លែមៀន ផ្លែសាវម៉ៅ ផ្លែម្នាស់ ផ្លែមង្ឃុត ផ្លែល្មុត
- អាហារហូបបានតិចតួច (ស្ករល្បឿនមធ្យម)
- ទៀបបារាំង ទឹកត្រី ល្ពៅទុំ ប្រេងខ្យង សាច់ក្រក ពោត ស្រា ស្រាបៀរ បាយសំរ៉ូប
- ដំឡូងជ្វា ដំឡូងឈាមមាន់ ដំឡូងដូង ត្រាវ មី គុយទាវ ផ្លែស្រការនាគ ខ្លាញ់ជ្រូក
- អាហារអាចហូបបាន (ឬស្ករមានល្បឿនយឺត)
- ទំពាំងបាយជូរ ក្រូច ត្របែក ផ្លែប៉ោម
- ស្ពៃ ខាត់ណា សាលាដ សណ្ដែកបាយ ល្ង សណ្ដែកសៀង សណ្ដែកអង្គុយ សណ្ដែកដី
- សណ្ដែកបណ្ដុះ ពពាយ សណ្ដែកគួ ភ្លៅកង្កែប ក្ដៀង កញ្ឆែត ត្រប់គ្រប់ប្រភេទ
- ស្លឹកម្រុំ ម្រះព្រៅ ម្អម ស្លឹកផ្ទី ស្លឹកងុប ស្លឹកបាស ក្រសាំងទាប ស្លឹកអំពិល ស្លឹកអង្គាដី ស្លឹកគ្រៃ
- ប្រេងសណ្ដែក ប្រេងផ្កាឈូករ័ត្ន ប័រសណ្ដែកដីធម្មជាតិ ធាងក្ដាត ធាងត្រាវ
- ផ្កាកំប្លោក ប៉េងប៉ោះ ម្ទេស ម្ទេសប្លោក ត្រួយល្ពៅ ត្រួយស្អំ ត្រួយស្ដៅ ត្រួយរាំង
- ទឹកកក ទឹកតែ ទឹកសាប ទឹកសណ្ដែកគ្មានស្ករ ទឹកប៉េងប៉ោះ ទឹកដោះគោគ្មានស្ករ
- ត្រកួន ព្រលិត រំចង់ ក្រអៅឈូក ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹកកាឆាយ ស្លឹកខ្ទឹម
- ត្រយ៉ូងចេក ទំពាំង ផ្កាខាត់ណា ខ្ញី រំដេង រមៀត ម្ជូរសណ្ដាន់ ម្ជូរអំពិល ម្ជូរថ្មឹង ស្វាយខ្ចី ក្រូចឆ្មារ
- ផ្សិត ខ្នុរខ្ចី ខ្នុរសម្ល ឆៃថាវ ម្រះ ត្រសក់ ឪឡឹកខ្ចី ឃ្លោក ត្រឡាច ចេកខ្ចី ល្ហុងខ្ចី
- ប្រហិត តៅហ៊ូ ខ្យង ខ្ចៅ ក្ដាម ស៊ុត គ្រុំ ងាវ លៀស
- អន្ទង់ បង្កង បង្គា កំពិស ត្រីខ្លាញ់ សាច់មាន់ សាច់ទា សាច់ជ្រូក សាច់គោ
នេះជាតារាងអាហារសម្រាប់អ្នកជម្ងឺទឹកនោមផ្អែមដែលមានគ្លុយកូស (ស្ករ) ខ្ពស់ពេក ប៉ុន្តែពុំមានកើតជម្ងឺអ្វីផ្សេង ទៀតទេ ដូចជាកូលេស្តេរ៉ុលខ្ពស់ជាដើម។ អ្នកត្រូវដឹងកម្រិតគ្លុយកូសរបស់អ្នកដោយខ្លួនឯង និងគ្រប់គ្រងវាឱ្យបានល្អ។ ការហូបអាហារណាដែលមានសុខភាពល្អ ព្រមទាំងធ្វើលំហាត់ប្រាណ និងប្រើថ្នាំឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់ គ្រូពេទ្យ នោះនឹងអាចធ្វើឱ្យកម្រិតគ្លុយកូស ឬស្កររបស់អ្នកមានលំនឹងបានល្អឡើងវិញ។ ចំណាំ៖ - សូមហាត់ប្រាណ ឬធ្វើពលកម្មផ្សេងៗឱ្យបានយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
- លេប ឬចាក់ថ្នាំតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវទៀងទាត់រៀងរាល់ថ្ងៃ
ផលិតដោយ អង្គការ ម.ព.ជ មណ្ឌល ព័ត៌មាន ជម្ងឺ |
|
|
មូលហេតុនៃអាការៈឈឺចាប់ពេលធ្លាក់រដូវខែ |
|
|
|
ពុធ, 07 តុលា 2009 13:29 |
បើសិនមិនមានការចាប់បដិសន្ធិទារក ស្បូនតែងកៀបដើម្បីបញ្ចេញឈាមចេញមកក្រៅ។ ពេលខ្លះការកៀបនេះអាចធ្ងន់ធ្ងរបន្តិចរហូតធ្វើឲ្យសាច់ដុំរបស់ស្បូនកើតការរមួល បង្កឲ្យឈឺចាប់ឡើង។ បើក្នុងករណីស្បូន អូវែ (Ovary) ឬបំពង់អូវែ កើតអការៈខុសពីប្រក្រតី ប្រព័ន្ធរត់វិលវល់របស់ឈាមមានបញ្ហា ឬមានការតានតឹងអារម្មណ៍ខ្លាំង ស្ត្រីក៏អាចអការៈឈឺចុកចាប់នៃការធ្លាក់រដូវខែមកដូចគ្នា៕ (ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៣៦ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០០៩) |
|
ប្រភេទជីពចរ |
|
|
|
អង្គារ, 18 សីហា 2009 22:17 |
ជីពចរក្នុងរូបកាយមនុស្សយើង មាននៅច្រើនកន្លែង តែកន្លែងដែលមានលក្ខណៈងាយស្រួលក្នុងការចាប់ ស្ទង់គឺនៅត្រង់កដៃ។ ការពិនិត្យជីពចរដែលលោតដោយសុខភាពធម្មតាមានដូចតទៅ៖ - អាយុ ១ ថ្ងៃ ដល់ ១ ឆ្នាំ ជីពចរលោតពី ១២០ ទៅ ១៤០ ដងក្នុង ១ វិនាទី
- អាយុ ១ ឆ្នាំ ដល់ ៣ ឆ្នាំ ជីពចរលោតពី ១០០ ទៅ ១២០ ដងក្នុង ១ វិនាទី
- អាយុ ៣ ឆ្នាំ ដល់ ៦ ឆ្នាំ ជីពចរលោតពី ៩០ ទៅ ១០០ ដងក្នុង ១ វិនាទី
- អាយុ ៦ ឆ្នាំ ដល់ ១៤ ឆ្នាំ ជីពចរលោតពី ៨៥ ទៅ ៩០ ដងក្នុង ១ វិនាទី
- អាយុ ១៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ជីពចរលោតពី ៧៥ ទៅ ៨៥ ដងក្នុង ១ វិនាទី
- អាយុ ៦៥ ឆ្នាំ ដល់ ១០០ ឆ្នាំ ជីពចរលោតពី ៧០ ទៅ ៨០ ដងក្នុង ១ វិនាទី
ដកស្រង់ពីសៀវភៅ មិត្តគ្រូពេទ្យ របស់លោក ទីវ ឆេង ហ៊ី |
|
|
|
|
ទំព័រ 2 នៃ 2 |