|
បទពង្សាវតាខ្មែរ |
|
|
|
អង្គារ, 18 សីហា 2009 21:41 |
| ខ្មែរអើយចូរចាំជាក់ថា | តាមសាវតារ | | ជាតិខេមរា | ធ្លាប់តែថ្កើង | | ទឹកដីខ្មែរធំ | ទូលំទូលាយ | | សព្វសាយរុងរឿង | គេ...ឯងតែងលើកតម្កើង | | តម្កល់ជាតិយើង | ចាត់ទុកឡើងជាជាតិច្បង។ | | អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ | បានចេញផ្សព្វផ្សាយ | | គ្រប់ទិសទាំងឡាយ | ចុងបូព៌ា | | សាសនាសិល្បៈ | ចម្លាក់វិចិត្រ | | គំនិតសិក្សា | តន្ត្រី...ទស្សនវិជ្ជាព្រះពុទ្ធសាសនា | | ជាគោលការណ៍ | ខ្មែរផ្សាយទៅ។ | | ខ្មែរអើយចូរស្តាប់សាវតារ | ដែលបានចរចា | | បញ្ជាក់ប្រាប់ថា | ពូជខ្មែរថ្កើង | | តាំងចិត្តឲ្យមាំ | ខិតខំប្រឹងវិញ | | បញ្ចេញតម្កើង | តម្លៃ…នៃជាតិខ្មែរយើង | | ឲ្យបានរុងរឿង | ជាថ្មីឡើងតាមសាវតារ។ |
ទាញយកចម្រៀងទីនេះ ponsavadakhmer.rar ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត |
|
|
កំណាព្យបទពាក្យ៧ |
|
|
|
សរសេរដោយ Setha IECH
|
|
អង្គារ, 18 សីហា 2009 22:20 |
ចុងជួន
ឧទាហរណ៍ ១៖ | មនុស្សកើតមកមានចិត្តខុសគ្នា | មានខ្លះមាយាខ្លះស្មោះត្រង់ | | ខ្លះចេះរក្សាខ្លះបោះបង់ | ខ្លះទៀតលិចលង់ខ្លះថ្កើងថ្កាង។ | | មានខ្លះកោងកាចខ្លះគួរសម | ខ្លះទៀតរមទមខ្លះដើរកាង | | មានខ្លះទន់ខ្សោយខ្លះមានសំអាង | ខ្លះលេងចាយរាងខ្លះទុយមុយ។ | | មនុស្សខ្លះរឹងប៉ឹងខ្លះបារម្ភ | ខ្លះទៀតស្អាតស្អំខ្លះខ្លិនស្អុយ | | ខ្លះទៀតហ៊ឺហារខ្លះអត់លុយ | ខ្លះហ៊ានប្រថុយខ្លះរអារ។ | | រីឯអ្នកខ្លះសែនខ្មាសអៀន | អ្នកខ្លះចិត្តហ៊ានឥតឧបមា | | អ្នកខ្លះប្រឹងរៀនចិត្តឧស្សាហ៍ | អ្នកខ្លះខ្ជីខ្ជាច្រអូសខ្ជិល។ | | ឯអ្នកខ្លះវិញសែនសុភាព | រាបសារមិនប្រៀបនឹងអ្នកខិល | | មានមាត់និយាយតែងរអិល | ចេកចូចវល់វិលប៉ះពាល់កេរ្តិ៍។ |
ឧទាហរណ៍ ២៖ | មនុស្សយើងរស់នៅជាមួយគ្នា | សាមគ្គីសាមគ្គាដើម្បីជ័យ | | ជំនះឧបសគ្គដោយឥតភ័យ | ត្រូវតែប្រល័យដោយបញ្ញា។ | | បញ្ញាមនុស្សលោកគ្មានព្រំដែន | រាប់ពាន់ម៉ឺនសែនមិនហ៊ានថា | | អ្វីៗគ្រប់យ៉ាងគ្រប់ប្រការ | សម្រេចក្រលាដោយរីករាយ។ | | មើលសត្វស្រមោចប្រឹងតស៊ូ | ធ្វើការយូរៗរឹតសប្បាយ | | មិនគិតខ្លួនតូចតាមរាងកាយ | ហាក់ដូចមិនងាយនឹងធ្វើបាន។ |
|
|
កំណាព្យ៖ ច្បាប់ប្រុស |
|
|
|
អាទិត្យ, 06 កញ្ញា 2009 12:13 |
ច្បាប់ប្រុស បទព្រហ្មគីតិ រៀនបទរៀនបាទចាស ស្រដីនឹងអ្នកផង អឺអើអញដាច់សាច់ ដើមដៀលឲ្យអប្រិយ ចាស់ទុំមិនប្រដៅ គេថាកូនឥតពូជ គេដៀលដល់ម៉ែឪ គេស្តីដើមជៀវជុំ កុំកាចកុំស្លូតពេក កុំខ្លាចកុំហ៊ានណាស់ ទោះដេកឲ្យរហ័ស មុខមាត់មើលឲ្យគ្រប់ មាសប្រាក់ស្រូវអង្ករ សំចៃកុំឲ្យអស់ សូវស្តួចកុំឲ្យដាច់ រិះរកផ្សំទៀតណា នឹងចាយឲ្យគិតក្រោយ កុំឲ្យស៊ុកគ្រលុក រដូវធ្វើចំការ ស្លឹកគ្រៃខ្ញីត្រប់ត្រុំ កុំខ្ជិលកុំច្រអូស គេមិនឲ្យឯងទេ ប្រយ័ត្នប្រយោជន៍យូរ ទោះទ្រព្យរបស់ខ្លួន កុំអាងឯងជាប្រុស មិនដឹងដល់ប្រពន្ធ ទោះបីបើបងប្អូន ទោះទៅលេងឥតការ ឲ្យប្រាប់អ្នកនៅផ្ទះ គេភ័យព្រួយចិត្តគិត បើសិនជាមានភ័ព្វ ប្រសិនពានពស់ខ្លា កូនអើយបាកុំធ្លោយ ធម្មតាកើតជាប្រុស លោកថាហៅឆ្កួតបី មួយឆ្កួតល្បែងពាលា ទាក់មាន់ទាក់ទទា អន្ទាក់ដាក់បង្កាត់ ធម្មតាប៉ោនិងបៀ មិនឮមានកំណើត ជួនកាលគេចាញ់ឯង មានកាលឯងចាញ់គេ កុំច្រលាសលើរៀមច្បង ពាក្យឲ្យគួរកុំឯងវ៉ី។ ឆ្គងពាក្យពេចន៍គេស្រដី ស្រដីថាកូនអត់ពូជ។ ជេរកូនចៅទើបវាខូច មិនដឹងច្បាប់នឹងចាស់ទុំ។ កេរ្តិ៍អាស្រូវស្អុយរហ៊ុម ដំនៀលនោះដល់មកចាស់។ កុំចំអៀករៀនរហ័ស ឲ្យរំពឹងរំពៃគ្រប់។ ភ្ញាក់មុនចាស់ដោះឡើងលុប ទ្រព្យរបស់សឹមដេកវិញ។ ទុកឲ្យល្អកុំសប្បុរស មើលថែថួនខ្លួនឯងណា។ បើវាតិចឲ្យឧស្សាហ៍ ឲ្យបានច្រើនក្រវើនទុក។ ទោះនឹងឲ្យៗមើលមុខ ទោះនឹងទុកឲ្យចំណាំ។ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ ត្រាវត្រសក់ត្រប់បន្លៃ។ ទៅរងួសរត់សុំគេ តែគឺមោះព្រោះខ្ជិលដាំ។ ទោះលក់ដូរមើលថែថួន ឲ្យសួរកូនសួរប្រពន្ធ។ ចាយរបស់មិនគិតគន់ ព្រមព្រៀងគ្នាឥតបើថា។ រកពឹងខ្លួនទៅទីណា ឥតគេរកដើរឆ្ងាយជិត។ កុំរលះឥតគំនិត ព្រោះមិនដឹងជាទៅណា។ ប្រសើរគាប់នោះឥតថា ខ្យល់ចុកចាប់ឥតបើសម។ កុំធ្លាប់ឲ្យអាប់កិត្តិយស ឲ្យរករៀនច្បាប់មាត្រា។ មួយឆ្កួតស្រីមួយឆ្កួតស្រា លេងបៀប៉ោធួកំតាត់។ ជល់ភ្នាល់គ្នាបរបាញ់សត្វ ល្បែងអស់នោះមិនកំណើត។ មិនដែលខ្មែរណានឹងកើត មានតែលិចលង់ខ្លួនទេ។ រៀងរាល់ល្បែងតែងនឹងរេ កុំទុកចិត្តថាឯងប៉ិន។ (ដកស្រង់ចេញពីច្បាប់ប្រុសរបស់ បណ្ឌិត ម៉ឺន មៃ) |
|
ហេតុអ្វីកើតអការៈឈាមច្រមុះ? |
|
|
|
អង្គារ, 06 តុលា 2009 15:34 |
នៅកាលដែលយើងឈីសសំបោរខ្លាំងៗ ឬកេះច្រមុះ សុខៗពេលខ្លះក៏មានឈាមហូរចេញមកទាំងពុំបានដឹងខ្លួនមុន។ តើឈាមនេះមកពីណា?
ក្នុងច្រមុះយើងមានសន្ទះស្ដើង ហើយមានសរសៃឈាមតូចៗ នៅពាសពេញយ៉ាងច្រើនចាក់ស្រែះ សន្ទះនេះធ្វើឱ្យយើងបានទទួលក្លិននានា និងអាចចាប់ក្លិនបានយ៉ាងឆាប់រហ័ស។
ក្នុងករណីដែលយើងឈីសសំបោរ ឬកេះច្រមុះ ហើយប៉ះត្រូវសរសៃឈាមទាំងនេះខ្លាំង អាចបង្កឱ្យដាច់រហែក ឈាមក៏ហូរចេញមកដែលយើងហៅថា ឈាមច្រមុះតែម្ដង។ ក្នុងរដូងដែលអាកាសធាតុក្ដៅ ខាងក្នុងច្រមុះស្ងួតខ្លាំងត្រឹមតែយើងប៉ះត្រូវបន្តិចបន្តួចក៏អាចបង្កឱ្យមានឈាមហូរចេញមកបានដែរ។
ពេលឈាមហូរចេញមកមិនត្រូវងើយមុខទៅខាងក្រោយទេ ព្រោះថាឈាមអាចហូរចុះទៅក្នុងបំពង់ខ្យល់ដែលធ្វើឱ្យឈ្លក់បាន។ ដូច្នេះ យកល្អបំផុតគួរឱនមុខចុះបន្តិចបន្តួច រួចច្របាច់ចុងច្រមុះថ្នមៗ ឬអាចប្រើទឹកកក ទឹកត្រជាក់មកស្អំត្រង់ច្រមុះក៏អាចជួយឱ្យឈាមឈប់ហូរចេញមកបានដូចគ្នា៕ (ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០១២ ថ្ងៃទី ០៤-០៥ ខែ តុលា ឆ្នាំ ២០០៩) |
|
កំណាព្យ៖ ច្បាប់ក្រម |
|
|
|
សរសេរដោយ Setha IECH
|
|
អង្គារ, 06 តុលា 2009 09:04 |
ច្បាប់ក្រម បទកាកគតិ នេះគឺច្បាប់ក្រម ប្រើឱនលំទោន
នរូអ្នកណា ចូរធ្វើឲ្យត្រង់
នរូអ្នកផង បំពេញព្រះផ្នូល
ម្តាយឪពុកសោតណា អាចមកបំបួស
សង្វាតសរសេរ សង្វាតសូត្ររៀន
ហៃអស់សាមណេរ សង្វាតសូត្ររៀន
កុំធ្វើរាយមាយ សង្វាតសរសេរ
អាសូរមេបា អាចយកមកផ្ញើ
មួយចង់ក្តីច្បាប់ មួយចង់ប្រាជ្ញា
ហៃអស់សាមណេរ លំអុតបម្រើ
សង្វាតសូត្ររៀន លំអុតបម្រើ
ច្បាប់នេះសោតណា ត្រង់ណាហៅច្បាប់
សព្វថ្ងៃសោតណា បម្រើបាធ្យាយ
ច្បាប់នេះសោតណា ទោះខ្លួនឥតបុណ្យ
ហេតុបានដឹងច្បាប់ ទោះទៅបម្រើ
ក្ដីនេះជាច្បាប់ កុំសើចតិះដៀល
សាមណេរណាៗ ឲ្យយកត្រចៀក
សាមណេរណាសោត ច្បាប់នេះមិនចំ
នរូអ្នកណា ចូរដឹងខុសគាប់
ទោះនឹងស្វែងធម៌ ទោះនឹងស្វែងច្បាប់
រីគ្រូបាធ្យាយ ហ្វឹកហ្វឺនប្រដៅ
នរូអ្នកណា ឲ្យគិតជញ្ជឹង
នាបីហៅគ្រូ ទោះនឹងឆ្ពោះទៅ
រីនឹងចេះឯង ពុំនោះដូចខ្វាក់
សូម្បីរកផ្លូវ ហេតុត្បិតចេះឯង
នេះដូចអ្នកផង សឹងធ្វើមោហោ
ប្រដៅក្ដីច្បាប់ ក្ដីច្បាប់ទម្ងន់
ពុំដឹងដើមគ្រូ ភ្លឺពីមនុស្សលោក
នាបីហៅគ្រូ កុំធ្វើតម្កើង
រីគ្រូបាធ្យាយ ហើយឲ្យរុងរឿង
ព្រះជនកសោតណា រក្សាពីតូច
ព្រះជនកព្រះជននី ថាភ្នំព្រះសុមេរុ៍
រីគ្រូបាធ្យាយ អាចឲ្យក្ដីច្បាប់
នរូអ្នកណា គុណនោះទាំងបី
រីបុណ្យនិងបាប ប្រដូចស្រមោល
ឲ្យគិតជញ្ជឹង ឲ្យមានវិរិយំ
នរូអ្នកណា ស្វែងធម៌ជាផ្លូវ ប្រសើរឧត្តម កុំបីមានឆ្គង កើតដោយប្រណិប័តន៍។ ទោះយកអាត្មា ដោយនូវបន្ទាត់ យកផ្លូវនិព្វាន។ ទោះដឹងយល់ហោង ដោយព្រះទូន្មាន ដោយចិត្តអន្ធពាល។ ស្រឡាញ់ស្ងួនភ្ងា ហេតុចង់សម្ភារ រៀនដោយក្រមច្បាប់។ អស់អញកុំខ្ជិល ដោយគ្រូប្រញប្តិ ដោយចិត្តមាក់ងាយ។ ម្តាយមកបង្វែរ ដូចលោកទាំងឡាយ ដូចនៅគ្រហស្ថ។ នឹងគ្រូបាធ្យាយ សូត្ររៀនឲ្យណាស់ នាំញាតិទាំងឡាយ។ ចិញ្ចឹមរក្សា នឹងគ្រូបាធ្យាយ ប្រយោជន៍ទាំងបី។ ឲ្យបានខ្លួនគាប់ មិនឲ្យអប្រិយ នាំញាតិទាំងឡាយ។ កុំធ្វើដែលដែរ អ្នកជាបាធ្យាយ ឪពុកទីទៃ។ កុំធ្វើអៀនប្រៀន ផ្គាប់ដោយហឬទ័យ ក្តីច្បាប់កុំបីបង់។ ទូន្មានអាត្មា កាន់ខ្ជាប់កុំបីបង់ ខ្លួនបានជាធំ។ ទូន្មានអាត្មា ឲ្យមានបារម្ភ ទៅដល់មហាក្សត្រិយ៍។ ទូន្មានអាត្មា បម្រើមហាក្សត្រិយ៍ យសនោះពុំលែង។ បានដូចបង្គាប់ ស្តេចជាគម្ដែង ប្រាកដពណ្ណរាយ។ ឲ្យសាមណេរត្រាប់ អ្នកជាបាធ្យាយ បង្កើតក្ដីច្បាប់។ ទោះមានប្រាជ្ញា នោះឱនចូលស្ដាប់ នៃគ្រូបាធ្យាយ។ ចិត្តនោះក្រេវក្រោធ សាមណេរទាំងឡាយ អាត្មាទីទៃ។ នឹងស្វែងប្រាជ្ញា ដោយអធ្យាស្រ័យ អ្នកជាបាធ្យាយ។ ឲ្យមានសម្គាល់ កាន់ខ្ជាប់កុំបីណាយ នូវច្បាប់ក្រមផង។ ប្រដូចនូវម្តាយ មិនឲ្យមានឆ្គង ព្រេងព្រឹទ្ធបុរាណ។ នឹងស្វែងប្រាជ្ញា រំពឹងលែងបាន ប្រទុស្តវឹងស្នង។ ដូចអ្នកនាំផ្លូវ ស្រុកតូចធំផង នៃចិត្តចិន្តា។ ដូចអ្នកវង្វេង តែម្នាក់អាត្មា ឥតអ្នកដឹកដៃ។ ពុំដែលនឹងត្រូវ ឥតអ្នកដឹកដៃ ដូចដល់ពុំដល់។ ពុំដោយគន្លង ទោសោកំហល់ នាធ្ងន់នាស្រាល។ សឹងថាពុំគាប់ សឹងថាជាស្រាល ចង់តែសប្បាយ។ បង្កើតអភិរូហ៍ រួចដល់សួគ៌នាយ នរកទាំងបួន។ កុំធ្វើមូទូ ចង់ធំតែខ្លួន នៅនាលោកិយ។ អាចឲ្យពណ្ណរាយ អស់បញ្ចិន្ទ្រិយ ជនកសោតហោង។ បង្កើតអាត្មា មិនឲ្យមានហ្មង ពុំដែលនឹងឆ្អន់។ បើនឹងស្រដី នោះហោងមហាធ្ងន់ ពុំអាចកន្លង។ ប្រដូចនូវម្ដាយ ប្រដៅធម៌ផង ព្រះពុទ្ធទាំងឡាយ។ ទោះមានប្រាជ្ញា ហៅមហាទូលាយ ក្ដីពីព្យាយាម។ អំពើសភាព អន្ទោលតាមប្រាណ ត្រង់ក្ដីសល់វល់។ ហើយឲ្យរំពឹង សច្ចំកុសល នឹងក្ដីទុក្ខសោក។ នឹងនាំអាត្មា ទៅកាន់បរលោក គឺនិព្វានហោង។ ទូន្មានអ្នកផង ប្រាជ្ញាបុណ្យផង
ចូលសាសន៍ពុទ្ធរត្ន ហៅស្វែងសម្បត្តិ
ចិត្តនោះឲ្យហ៊ាន កុំធ្វើលឹកលាន
ហៅកូនសង្សារ ប្រើបង់អន្ធពាល
ទើបបានជាគាប់ កុំធ្វើលេលាប់
អ្នកជាបាធ្យាយ កុំធ្វើពាយងាយ
ទុកស្មើអម្ចាស់ ប្រាជ្ញាយល់ច្បាស់
កុំឲ្យអន្តរាយ ហេតុចង់ពណ្ណរាយ
នៅនាលោកិយ មួយចង់បារមី
ត្រង់ក្តីពាយងាយ ជូនបុណ្យទៅម្តាយ
ក្នុងចិត្តសព្វថ្ងៃ បារម្ភមៃៗ
ដោយនូវក្រឹត្យសង្ឃ ចំណេះទៅលង់
ដោយនូវក្រឹត្យក្រម ទើបខ្លួនជាធំ
ថេរនៅពុំបាត់ គោរពប្រតិបត្តិ
ចិត្តគ្រូយល់ស្ដែង យសនោះពុំលែង
សព្វសរិលទាំងឡាយ អ្នកហោងស្មើម្ដាយ
នឹងចង់រៀនត្រាប់ ធ្វើដោយក្រមច្បាប់
ឲ្យចៀសចេញឆ្ងាយ តាមចិត្តសប្បាយ
ឲ្យបានខ្ជួនថ្លៃ ផ្គាប់ដោយហឬទ័យ
កុំធ្វើរាយមាយ កុំឲ្យអន្តរាយ
ឪពុកយើងផង តាមដោយគន្លង
ជារស្មីប្រាណ កុំធ្វើបំពាន
ដើរដោយគន្លង សឹងដូចបំណង
កណ្ដាលអធ្វា ចរចេញយាត្រា
សឹងពានឯព្រៃ ចិត្តនោះសង្ស័យ
នៃលោកណាយល់ ពុំអាចទប់ទល់
ហេតុចិត្តអន្ធពាល ហេតុចិត្តអន្ធពាល
ប្រដូចនូវម្ដាយ ចៀសចតុរាបាយ
ចិត្តនោះឲ្យស្ងួន ក្រែងបាបមកចួន
មានរូបរស្មី រស្មីព្រះជននី
ឲ្យមានសរិលផង អស់សុខទុក្ខផង
ប្រសើរពេកពន់ ថាបើនឹងគណន៍
ឪពុកឯងហោង ដោយនូវគន្លង
ឲ្យគិតវែងឆ្ងាយ កុំឲ្យអន្តរាយ
នោះវាតែងតាម ពុំដែលចៀសបាន
ប្រាជ្ញាឲ្យយល់ កុំធ្វើសល់វល់
ឧស្សាហ៍អធ្យោគ ចូលមហាបថមោក្ខ (ដកស្រង់ពីសៀវភៅ ច្បាប់ផ្សេងៗ របស់សមាគមសម្ដេច ជួន ណាត) |
|
|
|
|
|
|
ទំព័រ 10 នៃ 18 |