top
logo

ចំនួនអ្នកទស្សនា

033332
Today90
Yesterday130
This Week593
This Month1167
All Days33332
38.107.191.86
US


លេខទូរស័ព្ទសង្គ្រោះបន្ទាន់ មន្ទីរពេទ្យសាធារណៈនៅភ្នំពេញ
d

១. រថយន្តសាមុយ មន្ទីរពេទ្យ​កាល់ម៉ែត= 119
២. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​រុស្ស៊ី= 023 217 764
= វិទ្យុទាក់ទង (151940)
៣. រថយន្តសង្គ្រោះ មន្ទីរពេទ្យ​ព្រះសង្ឃ= 016 909 774
៤. លេខប្រចាំការ (Hot Line) គ្រុនផ្ដាសាយ A(H1N1)= 012 488 981
= 012 836 868

ប្រភេទជីពចរ បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 18 សីហា 2009 22:17

ជីពចរ​ក្នុង​រូបកាយ​មនុស្ស​យើង មាន​នៅ​ច្រើន​កន្លែង តែ​កន្លែង​ដែល​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការចាប់ ​ស្ទង់​គឺ​នៅ​ត្រង់​កដៃ។
ការពិនិត្យ​ជីពចរ​ដែល​លោត​ដោយ​សុខភាព​ធម្មតា​មាន​ដូចតទៅ៖

  • អាយុ ១ ថ្ងៃ ដល់ ១ ឆ្នាំ ជីពចរ​លោត​ពី ១២០ ទៅ ១៤០ ដងក្នុង ១ វិនាទី
  • អាយុ ១ ឆ្នាំ ដល់ ៣ ឆ្នាំ ជីពចរ​លោត​ពី ១០០ ទៅ ១២០ ដងក្នុង ១ វិនាទី
  • អាយុ ៣ ឆ្នាំ ដល់ ៦ ឆ្នាំ ជីពចរ​លោត​ពី ៩០ ទៅ ១០០ ដង​ក្នុង ១ វិនាទី
  • អាយុ ៦ ឆ្នាំ ដល់ ១៤ ឆ្នាំ ជីពចរ​លោត​ពី ៨៥ ទៅ ៩០ ដងក្នុង ១ វិនាទី
  • អាយុ ១៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ជីពចរ​លោត​ពី ៧៥ ទៅ ៨៥ ដង​ក្នុង ១ វិនាទី
  • អាយុ ៦៥ ឆ្នាំ ដល់ ១០០ ឆ្នាំ ជីពចរ​លោត​ពី ៧០ ទៅ ៨០ ដងក្នុង ១ វិនាទី

ដកស្រង់​ពី​សៀវភៅ​ មិត្តគ្រូពេទ្យ របស់​លោក ទីវ ឆេង ហ៊ី
 
ហេតុអ្វី​យើង​សម្លឹងមើល​មិនឃើញ​ក្លិន បោះពុម្ភ  សារអេឡិចត្រូនិច
ច័ន្ទ, 19 តុលា 2009 15:30
យើង​សម្លឹងមើល​មិនឃើញ​ក្លិន ព្រោះ​ក្លិន​គឺជា​សារជាតិ​ទំហំ​តូចៗ​បំផុត​ដែល​មិនអាច​សម្លឹងមើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន។

ក្លិន​អណ្ដែត​នៅក្នុង​ខ្យល់​អាកាស ហើយ​បានធ្វើ​ចលនា​អណ្ដែត​រសាត់​មកប៉ះ​ត្រូវ​ច្រមុះ​របស់យើង។ ក្លិន​អាច​ធ្វើ​ចលនា​បាន​ឆ្ងាយពាសពេញ​តាម​ជាមួយ​ខ្យល់អាកាស។

ដោយសារ​ខ្យល់​អាកាស​ក្ដៅ​ស្រាលជាង​ខ្យល់អាកាស​ត្រជាក់ ដូច្នេះ​ធ្វើឱ្យ​អាកាសធាតុ​ក្ដៅ​ធ្វើចលនា​បាន​ល្អជាង ដូច្នេះ​ទើប​វា​នាំ​ក្លិន​សាយភាយ​បានច្រើនជាង។

ជាទូទៅ ក្នុង​ថ្ងៃ​ដែល​មានខ្យល់អាកាស​ក្ដៅ ទើប​ក្លិន​អាច​សាយភាយ​បាន​ល្អ និង​ទៅឆ្ងាយ​ជាង​ថ្ងៃ​ដែលមាន​អាកាសធាតុ​ត្រជាក់។
នៅពេល​ក្លិន​អណ្ដែត​រសាត់​មកប៉ះចំ​ច្រមុះ វា​តែង​បញ្ជូន​ទិន្នន័យ​ទៅត្រង់​ខួរក្បាល ធ្វើឱ្យ​យើង​ដឹងថា​មាន​ក្លិន និង​ដឹងថា​ជា​ក្លិន​ក្រអូប ឬ​ក្លិន​ស្អុយ៕

(ដកស្រង់​ពី​កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៤១ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០០៩)
 
ពិធីចម្រើនព្រះបរិត្ត បោះពុម្ភ  សារអេឡិចត្រូនិច
អង្គារ, 15 កញ្ញា 2009 10:11

កិច្ច​ចម្រើនព្រះបរិត្ត​ដែល​អ្នកផង​ហៅថា “សូត្រមន្ត” នោះ​ជាកិច្ច​មួយ​ដែល​ពុទ្ធសាសនិកជន​តែង​ធ្វើតាម​ពេល​ដែល​ខ្លួន​ត្រូវការ ដោយ​ជឿថា កិច្ច​នេះ​សម្រាប់​រំដោះ​គ្រោះថ្នាក់ ឧបទ្រព​ចង្រៃ និង​ដើម្បី​ចម្រើន​សិរីសួស្ដី​ជ័យមង្គល។ ជំនឿនេះ​ជា​ជំនឿ​ចាស់យូរអង្វែង​ណាស់​មកហើយរបស់​ពុទ្ធបរិស័ទ ដោយមាន​គោល​ចារឹក​គ្រប់គ្រាន់​តាម​គម្ពីរ​ព្រះពុទ្ធសាសនា ដែលមាន​ដំណាល​ក្នុង​ធម្មបទកថា​ភាគទី ៤ ត្រង់​រឿងអាយុវឌ្ឍនកុមារ និងក្នុង​ធម្មបទកថា​ភាគទី ៧ ត្រង់​រឿងអត្តនោបុព្វកម្ម។

 
ពិធីបុណ្យ​ទុកដាក់​សាកសព បោះពុម្ភ  សារអេឡិចត្រូនិច
ច័ន្ទ, 19 តុលា 2009 14:55
ការ​ធ្វើ​ពិធី​បុណ្យ​ទុកដាក់​សាកសព​មាន​ភាព​ខុស​ប្លែក​ពីគ្នា​ទៅតាម​ប្រទេស​នីមួយៗ ដោយ​អាស្រ័យ​តាម​សាសនា បរិស្ថាន​ក្នុងជំនឿ​រៀងៗ​ខ្លួន។

ក្នុង​ប្រទេស​ចិន និង​ក្រុម​មនុស្ស​លោក​ខាងលិច គេ​និយម​យក​សាកសពមនុស្ស​ដែល​បាត់បង់​ជីវិត​ ទៅ​កប់​ដី ឬ​ហៅថា បញ្ចុះ​សាកសព។ ប៉ុន្តែ​ក្នុង​ប្រទេស​ខ្លះ គេ​បាន​ទុកដាក់​សាកសព​នៅ​លើ​ទួល​ថ្ម ឬ​លើ​ដើមឈើ ហើយ​ទុកចោល​ឲ្យ​សាកសព​ស្ងួត​ទៅ​ខ្លួន​ឯង ហៅថា​ការ​កប់​ខ្យល់។ ក្នុង​ប្រទេស​ឥណ្ឌា គេ​នឹង​នាំ​យក​សាកសព​ទៅ​បណ្តែត​ក្នុង​ទឹក​ទន្លេ ហៅថា​ការ​កប់​ក្នុង​ទឹក។

សម្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​អាកាសធាតុ​ក្តៅ សាកសព​ងាយ​ស្អុយ​រលួយ គេ​និយម​ដុត​សាកសព ឬ​ហៅថា​បូជា៕

 
(ដកស្រង់​ពី​ កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៨៦២ ថ្ងៃ អាទិត្យ-ចន្ទ ទី ០២-០៣ ខែ សីហា ឆ្នាំ ២០០៩)
 
មូលហេតុ​នៃ​អាការៈ​ឈឺចាប់​ពេល​ធ្លាក់រដូវខែ បោះពុម្ភ  សារអេឡិចត្រូនិច
ពុធ, 07 តុលា 2009 13:29
បើសិន​មិនមាន​ការ​ចាប់​បដិសន្ធិ​ទារក ស្បូន​តែង​កៀប​ដើម្បី​បញ្ចេញ​ឈាម​ចេញ​មក​ក្រៅ។ ពេល​ខ្លះ​ការ​កៀប​នេះ​អាច​ធ្ងន់ធ្ងរ​បន្តិច​រហូត​ធ្វើឲ្យ​សាច់ដុំ​របស់ស្បូន​កើត​ការ​រមួល បង្ក​ឲ្យ​ឈឺចាប់​ឡើង។ បើ​ក្នុង​ករណី​ស្បូន អូវែ (Ovary) ឬ​បំពង់​អូវែ កើត​អការៈ​ខុសពី​ប្រក្រតី ប្រព័ន្ធ​រត់​វិលវល់​របស់​ឈាម​មាន​បញ្ហា ឬ​មាន​ការ​តានតឹង​អារម្មណ៍ខ្លាំង ស្ត្រី​ក៏​អាច​អការៈ​ឈឺ​ចុកចាប់​នៃ​ការ​ធ្លាក់​រដូវ​ខែ​មក​ដូចគ្នា៕
(ដកស្រង់​ពី​កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៣៦ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០០៩)
 
« ចាប់ផ្តើមទៅក្រោយ1112131415161718បន្ទាប់ទៀតចប់ »

ទំព័រ 17 នៃ 18

bottom
top
bottom

ផលិតដោយ krookroo.com.